Connect with us

Hi, what are you looking for?

អន្តរជាតិ

យោធាមីយ៉ាន់ម៉ា ប្រកាសដាក់ប្រទេស​ក្នុង​ភាពអាសន្នរយៈពេល១ឆ្នាំ ក្រោយ​ការ​ចាប់ខ្លួន​លោកស្រី អ៊ុងសាន ស៊ូជី

ប្រជាជនដើរនៅក្បែរវត្ត Shwedagon នៅលើផ្លូវទទេក្នុងទីក្រុងយ៉ាំងហ្គោននៅថ្ងៃទី ១ ខែកុម្ភះឆ្នាំ ២០២១។ (រូបថត៖ AFP / STR)

យ៉ាំងហ្គន – យោធាមីយ៉ាន់ម៉ាដែល​បានដណ្តើមអំណាចនៅថ្ងៃច័ន្ទ (ទី ១ ខែកុម្ភៈ)នេះ បាននិយាយថា ខ្លួនបានឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមនុស្ស​មួយ​ចំនួនទៀត ដើម្បីឆ្លើយតបទៅនឹង“ ការលួចបន្លំសន្លឹកឆ្នោត” ដោយប្រគល់អំណាចទៅ ឲ្យមេបញ្ជាការយោធាលោក មីនអ៉ីងង៉ោ ហើយដាក់ប្រទេសនេះ​ស្ថិត​ក្នុង​ស្ថានភាពអាសន្នរយៈ​ពេលមួយឆ្នាំ។

ប្រជាជនដើរនៅក្បែរវត្ត Shwedagon ក្នុងទីក្រុងយ៉ាំងហ្គោននៅថ្ងៃទី១ ខែកុម្ភះឆ្នាំ ២០២១។ (រូបថត៖ AFP / STR)

នៅថ្ងៃនេះ ខ្សែទូរស័ព្ទទៅកាន់រដ្ឋធានីណៃពិដោ ត្រូវ​បានកាត់ផ្តាច់ ហើយទូរទស្សន៍រដ្ឋបានផ្អាក​ការ​ផ្សាយ មុនពេលដែលសភាគ្រោងបើក​ជា​លើកដំបូងចាប់តាំងពីការបោះឆ្នោត ដែល​គណបក្សប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី បានឈ្នះ​យ៉ាងភ្លូកទឹកភ្លូកដីកាលពីខែវិច្ឆិកា។

តាមសេចក្តីរាយការណ៍ ក្រុមយោធាបានកាន់កាប់មុខតំណែងនៅឯសាលាក្រុងក្នុងទីក្រុងយ៉ាំងហ្គោន ហើយប្រព័ន្ធអ៊ិនធឺណេត និងទូរស័ព្ទត្រូវបានរំខាន។

ប្រជាជនដើរនៅក្បែរសាលាក្រុងយ៉ាំងហ្គោននៅទីក្រុងយ៉ាំងហ្គោននៅថ្ងៃទី ១ ខែកុម្ភះឆ្នាំ ២០២១។ (រូបថត៖ AFP / STR)

ការចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំដទៃទៀតបានកើតឡើងបន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលស៊ីវិល និងយោធា៕

Source: Reuters/CNA

Advertisement
Advertisement