Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចិនចាក់សម្លាប់​ជនជាតិចិនគ្នាឯង រួចចូលមកសារភាព

ព្រះសីហនុ -កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បុរសជនជាតិចិនម្នាក់បាន មកសារភាពនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុថា កាលពីយប់ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ខ្លួនបានយកកាំបិតចាក់ទៅលើបុរសជនជាតិចិនដូចគ្នា ដែលកំពុងគេងនៅលើគ្រែ ក្នុងអគារស្នាក់នៅបុគ្គលិកជាមួយខ្លួន នៅជាន់ផ្ទាល់ដី បន្ទប់លេខ A១០៨ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់។

_

បន្ទាប់ពីទទួលដំណឹងភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ បានចុះទៅទីតាំងកើតហេតុ បានឃើញសាកសពជនរងគ្រោះ ក្នុងរថយន្ត ម៉ាកALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BA-៩២០៨។

បន្ទាប់មកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យ មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរបន្ត និងចាត់ការតាមនិតិវិធីច្បាប់៕

ដោយ នាគសមុទ្រ

Advertisement
Advertisement