Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាយករដ្ឋមន្រ្តីផ្តល់ជំនួយបន្ថែមជាង២រយលានរៀលដល់ខេត្ត​ចំនួន៤ជាប់ព្រំដែនថៃ សម្រាប់រៀបចំធ្វើចត្តាឡីស័កដល់ពលករ កំឡុងបុណ្យចូលឆ្នាំចិន

ភ្នំពេញ – សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ជំនួយទឹកប្រាក់ចំនួន ២,៤៧៥,០០០,០០០រៀល សម្ភារៈ និងឃីតមួយចំនួនបន្ថែមទៀត ដល់ខេត្តកម្ពុជាចំនួន៤ ដែលនៅជាប់ព្រំដែនថៃ ដើម្បីត្រៀមរៀបចំធ្វើចត្តាឡីស័កដល់ពលករ ដែលនឹងចូលមកកម្ពុជា អំឡុងបុណ្យចូលឆ្នាំចិន។

ខេត្តចំនួន៤ ដែលទទួលបានជំនួយនេះ មាន៖

១៖ ខេត្តបាត់ដំបង ទទួលបានថវិកា ៣៧៥លានរៀល ឃីត ១៥០០ ទឹកសុទ្ធ២០០០កេស និងមីកញ្ចប់ ១៥០០កេស

២៖ ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា ១,១៧០លានរៀល ឃីតចំនួន៤០០០ ទឹកសុទ្ធ៣០០០កេស និងមីកញ្ចប់ ១០០០កេស

៣៖ ខេត្តឧត្តរមានជ័យ ទទួលបានថវិកា ៧៨០លានរៀល ឃីតចំនួន៣០០០ ទឹកសុទ្ធចំនួន៦០០០កេស និងមីកញ្ចប់ចំនួន៣០០០កេស

៤៖ ខេត្តប៉ៃលិន ទទួលបានថវិកា១៥០លានរៀល ទឹកនិង សុទ្ធ៥០០កេស៕

_

Advertisement
Advertisement