Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

រោងចក្រផលិតក្រដាសដ៏ធំមួយ​គ្រោងនឹង​បើក​នៅ​ខេត្ត​កំពត ក្នុងទុនជាង៥រយលានដុល្លារ

ភ្នំពេញ – កាលពីថ្ងៃម្សិលមិញ​នេះ (១ កុម្ភៈ) ក្រុមប្រឹក្សា​អភិវឌ្ឍន​កម្ពុជា បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន SHUNYING PULP AND PAPER COMPANY LIMITED បង្កើត​រោងចក្រ​ផលិត​ក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ៥០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.២៦១កន្លែង។

_

ជាមួយ​គ្នា​នោះដែរ CDC ក៏​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន SHUN XIN LUGGAGE INDUSTRY (CAMBODIA) CO., LTD បង្កើតរោងចក្ររោងចក្រផលិតកាបូប និងកាបូបក្លាសេគ្រប់ប្រភេទផងដែរ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦១៨កន្លែង។

_

Advertisement
Advertisement