Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្ទីរសាធារណការខេត្តកោះកុង បំភ្លឺជុំវិញព័ត៌មាន “កប៉ាល់ដែកចិន ០២គ្រឿង ត្រូវបានគេនាំ ចូលមកធ្វើនេសាទក្នុងដែនសមុទ្រខ្មែរ”

កោះកុង – ក្រោយ​ពីមានការផ្សព្វផ្សាយ​នូវ​ព័ត៌មានដែលថា មានកប៉ាល់​ដែក​របស់ចិន២គ្រឿង បាន​ចូល​មក​ធ្វើ​ការ​នេសាទ​ក្នុង​ដែនសមុទ្រ​ខ្មែរ ក្រោម​ការ​អនុញ្ញាត​របស់​មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងនោះ, នៅថ្ងៃម្សិលមិញ (២ កុម្ភៈ) មន្ទីរសាធារណការខេត្តកោះកុង បានធ្វើការ​បដិសេធ។

មន្ទីរបានបញ្ជាក់ថា កប៉ាល់ដែកទាំង ០២គ្រឿងនេះ គឺម្ចាស់បានទិញ និងនាំចូលមកតាមច្រកកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ដោយបង់ពន្ធនាំចូលមានបង្កាន់ដៃពន្ធទាំង ០២គ្រឿង ។

កប៉ាល់ទាំង២នេះ មានម្ចាស់កម្មសិទ្ធិ ឈ្មោះ ហ៊ឹម ដាវុធ មានទីលំនៅ នៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការបញ្ជាក់កម្មសិទ្ធិនាវាពីអាជ្ញាធរ ភូមិ-ឃុំ-ស្រុកត្រឹមត្រូវ បន្ទាប់មកយកមកចុះបញ្ជី នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ប្រកបអាជីវកម្មដឹកទំនិញ មានទាំងច្បាប់ អនុញ្ញាតធ្វើអាជីវកម្ម គឺពុំមែនចុះបញ្ជីជានាវានេសាទទេ ក្នុងនោះការចេញប័ណ្ណសម្គាល់, សៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស, និងច្បាប់អនុញ្ញាតធ្វើអាជីវកម្មគឺជាភាសាខ្មែរទាំងអស់ ពុំមែនភាសាចិនលាយជាមួយទេ៕

Advertisement
Advertisement