Connect with us

Hi, what are you looking for?

អន្តរជាតិ

កំពុងប្រឡងហាត់ប្រាណ ដោយមិនដឹងថា គេកំពុងធ្វើរដ្ឋប្រហារ

គ្រូបង្ហាត់ប្រាណកំពុងថតវីដេអូហាត់ប្រាណ ខណៈយោធាកំពុងធ្វើរដ្ឋប្រហារ

នាង Thing Hnin Wai គ្រូបង្រៀនហាត់ប្រាណបានថតវីដេអូហាត់ប្រាណរបស់នាងដាក់នៅលើបណ្តាញសង្គម ដោយនាងមិនដឹងថា មានរថពាសដែក និង​រថយន្តកងទ័ពបានបើក​នៅពីក្រោយខ្នងនាង ខាងមុខ​ផ្លូវ​ចូលរដ្ឋសភាមីយ៉ាន់ម៉ា​ក្នុងទីក្រុងនៃពិដោ ក្នុងប្រតិបត្តិការធ្វើរដ្ឋប្រហារកាលពីថ្ងៃចន្ទ។

ក្រោយវីដេអូរបស់នាងល្បីល្បាញនៅលើបណ្តាញសង្គមនោះ នាង​បាននិយាយថា វីដេអូ​ដែលនាង​ធ្វើឡើងសម្រាប់ការប្រឡងហាត់ប្រាណនោះ បានក្លាយជា​ការ​ចងចាំមិនអាច​បំភ្លេចបាន។ នាងថា នាងមិនបានរាំ​ក្នុង​ន័យឌឺដង​លើក្រុមណាមួយ​នោះទេ ពោលគឺពេលនោះនាង​កំពុងប្រកួតហាត់ប្រាណមែន ដោយថា សម្រាប់​ទីក្រុងណៃពិដោ ដែលមានក្បួនរថយន្ត គឺវាមិន​មាន​អ្វីប្លែក​ទេ វាជា​រឿងធម្មតា ដូច្នេះហើយ​ទើបពេលនោះ​នាង​បន្ត​ការហាត់ប្រាណទៀត៕

ទស្សនាវីដេអូ៖

Advertisement
Advertisement