ភ្នំពេញ – លោក ហែម ស៊ីណារ៉េត បានថ្លែងនៅរសៀលថ្ងៃទី៣ ខែកុម្ភះ នេះថា ក្រោយពីក្រុមប្រឹក្សាវិន័យបានបើកកិច្ចប្រជុំកាលពីព្រឹកមិញ គឺគេបានរកឃើញថា អ្នកគ្រូបង្រៀនថ្នាក់ទី៦នៅសាលាបឋមសិក្សាសន្ធរម៉ុកនោះ ពិតជាមានកំហុសឆ្គងមែន ហើយក្រុមប្រឹក្សាវិន័យបានសម្រេចផ្លាស់គាត់ឲ្យទៅបង្រៀននៅសាលាបឋមសិក្សាសែនសុខ ដែលស្ថិតនៅខណ្ឌសែនសុខវិញ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានអាណាព្យាបាលសិស្សមួយចំនួនបានបង្ហោះនៅលើបណ្តាញសង្គម ដោយថា គ្រូសាលាសន្ធរម៉ុកបានបង្ខំឲ្យកូនរបស់គាត់រៀនគួរបន្ថែមម៉ោង និងដេញចេញក្រៅថ្នាក់ចំពោះសិស្សណាដែលមិនរៀនគួរ ហើយទារលុយពីសិស្សម្នាក់៦ម៉ឺនរៀល ជាថ្លៃដឹងគុណគ្រូជាដើម៕