Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ប្តីពិការភ្នែក ប្រពន្ធសតិមិនគ្រប់ ចាប់ដៃគ្នារស់​ក្នុង​ជីវភាព​ដ៏កម្សត់

_

អាច​ចាត់ទុកបានថា វាគឺជាវាសនា​ ដែល​តម្រូវ​ឲ្យ​បុរស​ដែល​ពិកាភ្នែក បានជួប​ជាមួយ​នឹង​ស្រ្តីមានសតិមិនគ្រប់ ហើយ​ត្រូវផ្សំផ្គុំជា​ស្វាមីភរិយា រហូត​បង្កើតបានកូនមួយ​ជា​ចំណងដៃ ហើយ​ទោះស្ថិត​ក្នុង​ស្ថានភាពក្រលំបាកយ៉ាងណា ក៏​ពួកគេខិតខំតស៊ូ​ក្នុងជីវិតដែរ។

ប្ដីប្រពន្ធមួយគូរខាងលើនេះ រស់នៅក្នុងភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយប្ដីឈ្មោះ មុត ថា អាយុ៤០ឆ្នាំ រីឯប្រពន្ធឈ្មោះ យឿ វ៉ា អាយុ៣០ឆ្នាំ និងមានកូនស្រីម្នាក់អាយុ៨ឆ្នាំ ហើយ​បច្ចុប្បន្ន​គេ​រៀនបានថ្នាក់ទី៣ហើយ។

_

បើតាមការរៀបរាប់ពីលោក មុត ថា ដែលជាប្ដីពិការភ្នែកបានឲ្យ​ដឹងថា លោកមានតែម្ដាយជរាម្នាក់ឈ្មោះឈឹង ម៉ិអាយុ៧៥ឆ្នាំដោយឪពុករបស់លោកបានស្លាប់ជាយូណាស់មកហើយ លោកបានបន្តថាលោកមានបងប្អូនចំនួន៦នាក់ប្រុស៣ស្រី៣លោកជាកូនទី៥។

លោក មុត ថា បាននិយាយថា លោកពិតជាពិបាករស់មែនទែនដោយភ្នែកទាំងគូររបស់គាត់មើលឃើញប្រហែល១០ភាគរយទេហើយលោកដើរធ្វើការជាកម្មករលីបាវស្រូវ, និយាយអោយខ្លីគឺលោកស៊ីឈ្នួលគេដោយប្រើកំលាំងសុទ្ធ។ អ្វីដែលលោកធ្វើទៅបានមិនមែនប្រើភ្នែកទាំងស្រុងទេគឺលោកប្រើវិញ្ញាណខ្លះក្នុងការដឹងអំពីផ្លូវដើរឬផ្លូវទៅកន្លែងស៊ីឈ្នួលគេនិងផ្លូវត្រូវទៅផ្ទះ។

សម្រាប់​ជីវិតគូរស្រករវិញ លោកថា នៅឆ្នាំ២០១០លោកមានអាយុ៣០ឆ្នាំត្រូវបានបងប្អូនឪពុកម្ដាយនាំទៅស្ដីដណ្ដឹងស្រ្តីម្នាក់ឈ្មោះយឿ វ៉ាមានអាយុ២០ឆ្នាំរស់នៅភូមិសំរោងម្រះ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បើទោះជាលោកដឹងថាស្រ្តីនេះមានសតិមិនគ្រប់ក៏ដោយលោកព្រមស្មគ្រ័ស្មោះដោយបានរៀបមង្គលការយ៉ាងអធឹកអធម័និងប្រើប្រាស់ជីវិតប្ដីប្រពន្ធដោយពឹងផ្អែកលើការស៊ីឈ្នួលអ្នកភូមិដើម្បីផ្គត់ផ្គង់ជីវៈភាពប្រចាំថ្ងៃ។

បើតាមសម្ដីលោកយាយ ឈឹង ម៉ិ ត្រូវជាម្ដាយជរារស់ក្បែរកូននិងចៅបានអោយដឹងថា រឿងក្រសម្រាប់គ្រួសារគាត់និងកូនគាត់មធ្យមទេ តែសំខាន់កូនពិការភ្នែក រីឯប្រពន្ធត្រូវជាកូនប្រសារស្រីគ្នាមានសតិមិនសូវគ្រប់តាំងពីកំណើត ហើយលោកយាយមិនមានអីចែកឲ្យ​កូនៗនោះទេ គឺមានតែណែរនាំឲ្យ​ខិតខំតស៊ូក្នុងឆាកជីវិតហើយកើតជាតិណាៗប្រាថ្នាកុំអោយជួបបែបនេះទៀត៕

Advertisement
Advertisement