Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាយរងសេនាធិការដ្ឋានអង្គរក្សម្នាក់ និងបក្ខពួក៩នាក់ទៀត ត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សានៅស្រុកព្រៃនប់

ព្រះសីហនុ – កាលពីថ្ងៃទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ កម្លាំងកងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួនជនសង្ស័យចំនួន​១០​នាក់​ ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅតំបន់ពូយម៉ាចូវ​ ស្ថិតក្នុងភូមិគគីរ​ ឃុំបិតត្រាំង​ ស្រុកព្រៃ​នប់​ ខេត្តព្រះសីហនុ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង១០នាក់រួមមាន៖

១-ឈ្មោះ គុយ ស៊ុន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានតួនាទី នាយរងសេនាធិការដ្ឋានអង្គរក្ស និងជាអនុប្រធានប្រចាំទិសខេត្តព្រះសីហនុ មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

២-ឈ្មោះ ស៊ាង វណ្ណី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៣-ឈ្មោះ ជីម ភារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៤-ឈ្មោះ ថឿន សុថួន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៥-ឈ្មោះ ហម រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកវាយថ្ម ស្នាក់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៦-ឈ្មោះ មី ដូយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៧-ឈ្មោះ ហ៊ឹម ពេជ្រ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៨-ឈ្មោះ គុយ ប៊ុនថន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៩-ឈ្មោះ កី ឈុនលី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

១០-ឈ្មោះ ម៉ី ឆាយ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ រថយន្ដម៉ាកស៊ីណាពណ៌ទ្រេអ៉ី ពាក់ស្លាកលេខ ខ.ភ.ម ២-១០៨៧ និងម៉ាករថយន្ដ ម៉ាក TOYATA PRIUS ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២AZ-៧៤១៩, ទូរស័ព្ទដៃចំនួន ១២គ្រឿង, ម៉ូតូចំនួន ៥គ្រឿង, អាវុធខ្លី ម៉ាកK៥៤ លេខ២៨៣១ បង់១ គ្រាប់៨, និងកូនសោមួយចំនួន។

សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើ តាមបណ្ដឹងរបស់ឈ្មោះ ផល សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយាមដីឲ្យក្រុមហ៊ុន ហ្វូហាយ បច្ចុប្បន្នស្នាក់នៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ព្រោះតែ​មាន​ការ​ប៉ះទង្គិច​គ្នា​ បន្ទាប់ពី​តុលាការ​បានចុះ​ផ្សព្វផ្សាយ​ដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន លេខ​ ៦០៤ ត.រ/២០ ចុះថ្ងៃទី​០៩ ខែ​កញ្ញា​ ឆ្នាំ​២០២០ ដឹកនាំ​ដោយ​ឯកឧត្តម កោ វណ្ឌី ចៅក្រមនៃសាលាដំបូងខេត្តព្រះសីហនុ ដោយយោងតាមមាត្រា ៥៣០ , ៥៣៩ និងមាត្រាពាក់ព័ន្ធនៃក្រមនីតិវិធីរដ្ឋប្បវេណី។

បច្ចុប្បន្នជនសង្ស័យ ទាំង១០នាក់ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ តាមនីតិវិធីច្បាប់៕

ដោយ៖ នាគសមុទ្រ

Advertisement
Advertisement