Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ អ្នកធ្វើដំណើរមកពី​គុយវ៉េតម្នាក់ ត្រូវ​រកឃើញ​វិជ្ជមានកូវីដ​១៩ ខណៈ​ពលករមកពីថៃ៤នាក់ ជាសះស្បើយ

ក្រុមគ្រូពេទ្យយកសំណាកកូវីដ១៩

ភ្នំពេញ – ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅព្រឹក​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០២១នេះថា គេបានរកឃើញ​បុរស​ជនជាតិ​ខ្មែរម្នាក់ អាយុ​២៣ឆ្នាំ ជាអ្នកដំណើរ​មក​ពី​ប្រទេស​គុយវ៉េត បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​មក​ដល់​កម្ពុជា​កាលពីថ្ងៃទី១ ខែកុម្ភៈ មានវិជ្ជមានវីរុស​កូវីដ​១៩។

បច្ចុប្បន្ន​បុរស​រូបនោះ​ត្រូវ​បានដាក់​ឲ្យ​សម្រាកព្យាបាល​នៅមជ្ឈមណ្ឌលជាតិ​កំចាត់​រោគ​របេង និង​ហង់សិន រាជធានីភ្នំពេញ។

ជាមួយ​គ្នា​នេះ​ដែរ ពលករខ្មែរ​ធ្វើដំណើរ​មក​ពីប្រទេសថៃចំនួន៤នាក់ ក៏​បានជា​សះស្បើយ​ពី​ជំងឺកូវីដ​១៩ផងដែរ ដោយ​បច្ចុប្បន្ន​នៅ​សល់​មនុស្ស ១៦នាក់​កំពុង​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ៕

Advertisement
Advertisement