Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនមនុស្ស​២៨នាក់​ និង​រកឃើញ​កាំបិត៧ដើម ពេលសមត្ថកិច្ច​ល្បាត​នៅ​ផ្លូវវេងស្រេងយប់មិញ

ក្មេងទំនើង និងវត្ថុតាងដែលសមត្ថកិច្ចចាប់បាន

ភ្នំពេញ – សមត្ថកិច្ច​បាន​ឲ្យដឹងថា កាលពីវេលាម៉ោង​ប្រមាណជាង​១២រំលង​អធ្រាត្រឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០២១នេះ សមត្ថកិច្ច​ខណ្ឌពោធិ៍សែនជ័យបានធ្វើការ​ឃាត់ខ្លួន​មនុស្សចំនួន​២៨នាក់ ក្រោយ​ពីឆែករកឃើញ​ដាវ និង​កាំបិត​សរុប​ចំនួន៧ដើម។

សមត្ថកិច្ចថា មនុស្សដែលមានវ័យក្មេងៗទាំងនោះ បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ខាងមុខ​ការ៉ាស់សាំងមួយ​តាម​បណ្តោយ​ផ្លូវ​វេងស្រេង ចំណុច​ភូមិ​ជ្រៃកោង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ពេលនោះសមត្ថកិច្ចដែលកំពុងល្បាតមានការ​សង្ស័យ ក៏​បាន​ចូលទៅសួរនាំ ព្រមទាំង​ធ្វើការឆែកឆេរ ក៏​រកឃើញ​ដាវ និង​កាំបិត​ទាំងនោះ រួច​ក៏​ធ្វើការ​ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន​ពួកគេ​ត្រូវ​សមត្ថកិច្ច​នាំ​យក​ទៅ​សួរ​នាំនៅ​អធិការដ្ឋាន ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕

Advertisement
Advertisement