Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រុមហ៊ុន Hyundai មាន​ផែនការនាំចេញស្វាយកែវរមៀត​ឲ្យ​បាន១ពាន់តោនទៅទីផ្សារ​កូរ៉េ​​នៅ​ដើមឆ្នាំនេះ

ភ្នំពេញ – យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ឲ្យដឹងថា ​នៅ​ដើមឆ្នាំ​២០២១នេះ ក្រុមហ៊ុន Hyundai Agro (Cambodia) មាន​ផែនការ​នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ស្រស់​ឲ្យ​បាន​ចំនួន ១ ០០០ តោន​ទៅកាន់​ទីផ្សារ​កូរ៉េ​។

​យោង​លើ​ខ្លឹមសារ​ដែលមាន​ចែង​ក្នុង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អគ្គនាយកដ្ឋាន​កសិកម្ម និង​ទីភ្នាក់ងារ​អនាម័យ និង​ភូតគាម​អនាម័យ​កូរ៉េ​ស្តីពី “​លក្ខខណ្ឌ​តម្រូវ​អនាម័យ និង​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​” គឺ​តម្រូវ​ឲ្យ​មាន​ការចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត​បច្ចេកទេស​ក្នុង ចម្ការ​ស្វាយ​ជា​រៀងរាល់​ឆ្នាំមុនរ​ដូ​វប្រ​មូល​ផល​។

​បន្ទាប់ពី​ទទួលបាន​ការយល់ព្រម​ពី​ភាគី​កូរ៉េ កាលពី​ថ្ងៃទី​១៣ ខែមករា ក្រុមហ៊ុន Hyundai Agro (Cambodia) បានដាក់​ពាក្យស្នើសុំ​ឲ្យ​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ​ចាត់​មន្ត្រី​ជំនាញ​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​លក្ខខណ្ឌ​បច្ចេកទេស​ក្នុង​ចម្ការ​ស្វាយ​ដើម្បី​ឲ្យ​ស្របតាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ភាគី​កូរ៉េ​។

ជា​លទ្ធផល ឆ្លើយតប​តាម​លក្ខខណ្ឌ កាលពី​ថ្ងៃទី​២០ ខែមករា ក្រុមហ៊ុន​បាន​នាំ​ស្វាយកែវ​រមៀត​ស្រស់​ចេញទៅ​កាន់​ប្រទេស​កូរ៉េ​លើក​ទី​១ ចំនួន ០១​តោន ហើយ​សង្ឃឹមថា​បរិមាណ​នេះ​នឹងមាន​ការកើនឡើង​ជាប​ន្ត​បន្ទាប់​នៅ​រដូវ​ប្រមូល​ផល​ស្វាយ​ខាងមុខនេះ​៕​

Advertisement
Advertisement