Connect with us

Hi, what are you looking for?

អន្តរជាតិ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បិទបណ្តាញសង្គម Facebook

ក្បួនរថយន្ដយោធាដើរល្បាតតាមដងផ្លូវក្នុងក្រុង Mandalay

រដ្ឋាភិបាលយោធាថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើម​រារាំង​ពលរដ្ឋ​របស់ខ្លួនមិន​ឲ្យ​ចូល​ប្រើប្រាស់​បណ្តាញ​សង្គម facebook ក្រោយ​ពីមានពលរដ្ឋ​មួយ​ចំនួនធំ ក៏​ដូចជាអ្នកនយោបាយបានប្រើប្រាស់​បណ្តាញ​សង្គមមួយនេះ ដើម្បីតស៊ូចំពោះការធ្វើ​រដ្ឋប្រហារដោយ​ក្រុមយោធា​កាលពីថ្ងៃច័ន្ទ។

អ្នកប្រើប្រាស់បាននិយាយថា ការរំខានចំពោះ​បណ្តាញ​សង្គម facebook បានចាប់ផ្តើមកាលពីយប់ថ្ងៃពុធ ហើយក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទចល័ត Telenor Myanmar បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិករទូរស័ព្ទចល័តនិងអ្នកផ្តល់សេវាអ៊ីនធឺណេតនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានទទួលការណែនាំពីក្រសួងទំនាក់ទំនងដើម្បីរារាំងបណ្តាញសង្គម​ facebook ជាបណ្តោះអាសន្ន។

ក្រុមហ៊ុន Telenor Myanmar ដែលជាផ្នែកមួយនៃក្រុមហ៊ុន Telenor ប្រទេសន័រវេស បាននិយាយថា ខ្លួននឹងអនុវត្តតាមទោះបីជាមានការព្រួយបារម្ភថា បទបញ្ជានេះគឺជាការរំលោភសិទ្ធិមនុស្សក៏ដោយ។

គួរ​បញ្ជាក់ដែរថា ប្រជាជន​មីយ៉ាន់ម៉ាដែលមានជាង ៥០លាននាក់ គឺមានប្រជាជន​ចំនួន ២៧លាននាក់​បាន​ប្រើប្រាស់ facebook ដែលធ្វើ​ឲ្យ​បណ្តាញ​សង្គម​មួយ​នេះ ក្លាយ​ជា​គេហទំព័រ​ដ៏​សំខាន់​បំផុតសម្រាប់ប្រជាជន​ធ្វើការ​ចែក​រំលែក​ព័ត៌មាន ក៏​ដូចជា​ការ​បញ្ចេញមតិរបស់ពួកគេ៕

Advertisement
Advertisement