Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀង

ព្រះសីហនុ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៣​ ខែកុម្ភៈ ឆ្នាំ​២០២១​ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀង ស្ថិតនៅក្រុម​៣៣​ ភូមិ​៥​ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមាន៖

ទី១-ឈ្មោះ​ សេង​ ឌួង​ ភេទប្រុស​ ឆ្នាំកំណេីត​១៩៩៨​ ជនជាតិខ្មែរ​ មុខរបរ​កម្មករសំណង់​ ទីលំនៅបច្ចុប្បន្ន​ ក្រុម​៣៣​ ភូមិ​៥​ សង្កាត់់លេខ៤​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានស្រុកកំណេីត​ ឃុំទន្លេបិទ​ ស្រុកត្បូងឃ្មុំ​ ខេត្តកំពង់ចាម។

ទី២-ឈ្មោះ​ ឌី​ សុខវីន​ ភេទប្រុស ឆ្នាំកំណេីត​២០០០​ ជនជាតិខ្មែរ​ មុខរបរ​កម្មករសំណង់​ ទីលំនៅបច្ចុប្បន្ន​ក្រុម​ ៣៣​ ភូមិ​៥​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានស្រុកកំណេីត ឃុំកកោះ​ ស្រុកមោងឬស្សី​ ខេត្តបាត់ដំបង។

ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន​៖ ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ចំនួន ៣​កញ្ចប់, ទូរសព្ទ័​ចំនួន ៣គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន​ ១​គ្រឿង, ថង់វិចខ្ចប់​ មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងចាត់ការតាមនិតិវិធីច្បាប់៕

ដោយ នាគសមុទ្រ

 

 

Advertisement
Advertisement