Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេចតេជោបញ្ជាក់ថា សម្តេចមិន​អាច​ចាក់វ៉ាក់សាំង​កូវីដ​១៩បានទេ

ភ្នំពេញ – នៅព្រលប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ​២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បានបញ្ជាក់​ថា សម្តេចទើបតែទទួលបាន លិខិតផ្លូវការពីការិយាល័យ នៃទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបញ្ជាក់ថា វ៉ាក់សាំងឈ្មោះ សុីណូហ្វាម (Sinopharm) ចាក់បានតែមនុស្សមានអាយុពី១៨ឆ្នាំទៅ៥៩ឆ្នាំតែប៉ុណ្ណោះ, ដូច្នេះ​សម្រាប់សម្តេចដែលមានអាយុជាង៦៨ឆ្នាំទៅហើយមិនទាន់អាចចាក់បានទេ។

ដូចនេះគម្រោងចាក់វ៉ាក់សាំងដែលគ្រោងចាក់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នៅមន្ទីរពេទ្យកាល់ម៉ែត្រនឹងត្រូវលុបចោល។

យ៉ាងណាក៏ដោយ សម្រាប់​កម្មវិធី​ចេញទៅ​ទទួលជំនួយ​វ៉ាក់សាំង​នៅព្រលានយន្តហោះ​នា​ល្ងាច​ថ្ងៃទី៧ កុម្ភៈ គឺសម្តេច​នៅ​រក្សា​ទុក​ដដែល៕

Advertisement
Advertisement