Connect with us

Hi, what are you looking for?

អន្តរជាតិ

រដ្ឋាភិបាលយោធាភូមាបន្តបិទ Twitter និង Instagram

បណ្តាញសង្គមត្រូវបានបិទជាបន្តបន្ទាប់នៅប្រទេសភូមា

ក្រោយ​ពីមានការ​បញ្ជា​ឲ្យ​បិទបណ្តាញ​សង្គម facebook, Telegram និង WhatsApp រួចមក ឥឡូវនេះ រដ្ឋាភិបាល​យោធាភូមា បានធ្វើការ​បន្ត​បិទ Twitter និង Instagram ជាបន្តទៀត ក្រោយ​ហេតុផលថា ទប់ស្កាត់ការចែកចាយព័ត៌មានមិនពិត។

ក្រុមហ៊ុន Telenor ផ្គត់ផ្គង់សេវាអ៉ិនធើណិតធំបំផុត នៅក្នុងប្រទេសភូមាបានអះអាងថា យោធាបានបង្គាប់ឱ្យក្រុមហ៊ុនខ្លួនបិទបណ្ដាញទំនាក់ទំនង សង្គមទាំងពីរខាងលើ រហូតដល់មានការជូនដំណឹងជាថ្មី។

គួរបញ្ជាក់ថា ការសម្រេចចិត្តបិទបណ្តាញ​សង្គម​របស់​រដ្ឋាភិបាលយោធាភូមានេះ គឺកើតឡើងបន្ទាប់ពីប្រជាជនភូមាមួយចំនួនបានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដើម្បីរិះគន់យោធា និងអំពាវនាវឱ្យមានបាតុកម្មតវ៉ា ក្រោយពីមានរដ្ឋប្រហារកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយ​យោធាបានចាប់ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ព្រមទាំងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលមួយឆ្នាំ៕

Advertisement
Advertisement