Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្នាំញៀនចំនួន ៤៦១កញ្ចក់ធំ ត្រូវបានកងទព័ជើងទឹកល្បាតឃើញ នៅក្បែរកោះពូលូវៃ ក្រុងកោះរ៉ុង

ព្រះសីហនុ៖ (ដំណឹងបឋម) កងទព័ជើងទឹកនៅការពារកោះពូលូវៃ បានប្រទះឃើញថ្នាំញៀន ប្រភេទ Ketamine ចំនួន ៤៦១ កញ្ចក់ធំ និងទម្ងន់ប្រមាណជាង ៤០០គីឡូក្រាម នៅក្បែរកោះពូលូវៃ ស្ថិតក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ខណៈពេលកំពុងល្បាត កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រោយពីកងទព័ជើងទឹកនៅការពារកោះពូលូវៃប្រមូលគ្រឿងញៀនរួច បានប្រគល់ទៅកម្លាំងទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រដើម្បីចាត់ចែងបន្ត។

លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានឲ្យដឹងថា បច្ចុប្បន្នថ្នាំញៀនទាំងអស់នេះ បាននាំយកមកដល់ទីបញ្ជាការដ្ឋានជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រហើយ នៅព្រឹក ថ្ងៃ០៧ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចជំនាញពាក់ពន្ធ័ កំពុងសហការត្រួតពិនិត្យតាមបច្ចេកទេស។

ជុំវិញបញ្ហានេះ សមត្ថកិច្ចចម្រុះនៅមិនទាន់ស្រាវជ្រាវដឹងពីប្រភពថ្នាំញៀននេះទេ៕

ដោយ នាគសមុទ្រ

Advertisement
Advertisement