Connect with us

Hi, what are you looking for?

ក្នុងស្រុក

​វ៉ាក់សាំង​កូវីដ​១៩ជាជំនួយរបស់ចិន​មកដល់កម្ពុជាហើយ សម្តេច​តេជោថា នឹង​ឲ្យ​កូន​ប្រុសទាំង​៣របស់សម្តេចទៅចាក់

បើទោះបីជា​សម្តេច​តេជោ​មិន​អាច​ចាក់វាក់សាំងកូីដ​១៩ ដែលជាជំនួយរបស់ចិនព្រោះតែលក្ខខណ្ឌអាយុក៏ដោយ ប៉ុន្តែ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នាព្រលប់ថ្ងៃទី៧ ខែកុម្ភៈ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រកាសថា សម្តេច​នឹងឲ្យ​កូនប្រុស​ទាំង​៣ រួមទាំង​កូនប្រសាទៅ​ចាក់វ៉ាក់សាំង​កូវីដ​១៩នោះ។

ជាមួយ​គ្នា​នេះដែរ សម្តេច​ក៏​បានប្រកាស​ឲ្យ​កូនរបស់អ្នកធំៗទាំងអស់ទៅចាក់វ៉ាក់សាំង ព្រមទាំង​រដ្ឋមន្រ្តីដែលមានវ័យក្មេងៗផងដែរ។

សូម​បញ្ជាក់ថា វ៉ាក់សាំង​កូវីដ​១៩​ដែលជាជំនួយរបស់ប្រទេសចិន បាន​ដឹកមក​ដល់ប្រទេស​កម្ពុជា​នៅវេលាម៉ោង​ប្រមាណ ៤រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ​២០២១នេះ៕

Advertisement
Advertisement