Connect with us

Hi, what are you looking for?

អន្តរជាតិ

មេដឹកនាំយោធាភូមា ចេញ​មុខ​ការពាររដ្ឋប្រហាររបស់ខ្លួន ខណៈការតវ៉ាកាន់តែខ្លាំងឡើង

មេដឹកនាំយោធាភូមាថ្លែងតាមកញ្ចក់ទូរទស្សន៍

មេដឹកនាំយោធាថ្មីរបស់ភូមា លោកឧត្តម​សេនីយ៍ Min Aung Hlaing បានថ្លែង​តាម​កញ្ចក់ទូរទស្សន៍កាលពីថ្ងៃចន្ទ (៨ កុម្ភៈ) ដែលជា​ការ​ចេញមុខ​លើកដំបូង ដោយ​ធ្វើការ​អំពាវនាវឱ្យពលរដ្ឋ​ស្ងប់ស្ងាត់ ដោយថា ការបោះឆ្នោតកាលពីខែវិច្ឆិកាដែលគណបក្ស​របស់លោកស្រី អ៊ុង សានស៊ូជី ឈ្នះភ្លូកទឹកភ្លូកដីមិនយុត្តិធម៌ទេ។

មេដឹកនាំយោធាភូមាថ្លែងតាមកញ្ចក់ទូរទស្សន៍

លោកនិយាយថា គណៈកម្មការរៀបចំការបោះឆ្នោតមិនបានស៊ើបអង្កេតអំពីភាពមិនប្រក្រតីទាក់ទងនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតខែវិច្ឆិកា ហើយមិនបានអនុញ្ញាតឲ្យមានយុទ្ធនាការឃោសនាបោះឆ្នោតដោយយុត្តិធម៌ឡើយ។

យ៉ាងណាក៏ដោយលោកឧត្ដមសេនីយ៍ Min Aung Hlaing បានសន្យាថា នឹងមានបោះឆ្នោតថ្មីហើយនឹងប្រគល់អំណាចដល់អ្នកឈ្នះ៕

 

Advertisement
Advertisement