Connect with us

Hi, what are you looking for?

អន្តរជាតិ

អ្នកល្មើស​នឹង​វិធានការពារ កូវីដ-១៩ នៅទីក្រុង​ហាណូយ អាចប្រឈម​នឹង​ការ​ជាប់គុក​ ១២ឆ្នាំ

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម​បាន​ឲ្យដឹងនៅ​ក្នុងសេចក្តីជូនដំណឹង​របស់​ខ្លួន​ចុះ​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០២១ថា អាជ្ញាធរ​ក្រុង​ហាណូយ​បាន​ចេញ​វិធានការ​ណ៍​ពិន័យ​តឹងរឹង​ចំពោះ​អ្នក​រំលោភ​នីតិវិធី កូវីដ​-១៩ ដោយ​ក្នុងនោះ​អ្នក​បំពា​ន​អាច​ប្រឈម​នឹង​ការ​ជាប់ទោស​ពន្ធនាគារ ១២ឆ្នាំ។

ក្នុងនោះដែរ អ្នកមិនធ្វើសេចក្ដីប្រកាសសុខភាព ឬធ្វើប្រកាសសុខភាពក្លែងក្លាយ ឬមិនប្រកាសពីស្ថានភាពសុភាពរបស់ខ្លួនដោយពេញលេញនឹងត្រូវពិន័យរហូតដល់១០០ លានដុង (៤៣៥០ដុល្លារ), អ្នកមិនពាក់ម៉ាស់នៅទីសាធារណៈ លើមធ្យមដឹកជញ្ជូនសាធារណៈ ឬមិនរក្សាគម្លាតដើម្បីការពារការឆ្លង នឹងពិន័យ ៣សានដុង(១៣០$), អ្នកបោះចោលម៉ាស់មិនត្រឹមត្រូវនឹងពិន័យពី៥ ទៅ៧ លានដុង(២១៧$- ៣០៥$)។

អ្នកឆ្លងកូវីដ១៩ ឬដឹងថាមានអ្នកឆ្លងតែលាក់មិនរាយការណ៍នឹងត្រូវពិន័យ ២០លានដុង, អ្នុកខកខានមិនអនុវត្តបទបញ្ជាស្ដីពីការស៊ើបអង្គេត, ការត្រួតពិនិត្យ និងការព្យាបាលតាមវេជ្ជសាស្រ្តនៅមុនចូល និងចេញពីទីតាំងផ្ទះកូវីដ១៩ នឹងត្រូវពិន័យ៣០លានដុង, អ្នករត់ចេញពីកន្លែងចត្តាឡីស័ក និងខកខានមិនអនុវត្តតាមវិធានការចត្តាឡីស័កនឹងត្រូវពិន័យរហូតដល់២០លានដុង ឬនឹងមានវិធានការណ៍តាមមាត្រ២៤០ នៃក្រមព្រហ្មទណ្ឌ ប្រសិនបានចម្លងមេរោគទៅជនដទៃ៕

Advertisement
Advertisement