Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា គ្រឿងញៀនចរាចរណ៍កាន់តែច្រើន

សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ នេះ បានថ្លែងកត់សម្គាល់ថាគ្រឿងញៀនបានធ្វើចរាចរណ៍កាន់តែច្រើនឡើងនៅទូទាំងប្រទេសកម្ពុជា ។

សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្ដេចបានថ្លែងដូច្នេះថា ” គ្រឿងញៀនហាក់ដូចជាមានចរាចរណ៍កាន់តែច្រើន យើងចាប់បានកាន់តែច្រើន ប៉ុន្តែចរាចរណ៍កាន់តែច្រើន ឥឡូវនេះយើងនឹងបន្តសិក្សាបន្ថែមទៀត ថា តើមូលហេតុអីខ្លះ ខណៈប៉ុន្មានថ្ងៃមុននេះ គឺចាប់បានជិត៤០០ គីឡូក្រាម ដែលក្រុមឈ្មួញយកទៅលាក់នៅក្បែរកោះពូលូវៃ ” ។

ជាមួយគ្នាសម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់សមត្ថកិច្ចទាំងអស់ឲ្យធ្វើការបង្ក្រាបគ្រឿងញៀនដោយការទទួលខុសត្រូវខ្ពស់ ។

សូមបញ្ជាក់ថា កាលពីខែ មករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានបង្ក្រាបករណីគ្រឿង ញៀនសរុបចំនួន៦៩៨ករណី ដោយឃាត់ខ្លួនមនុស្ស ១,៧២២នាក់ ។ ក្នុងចំណោមជនសង្ស័យ ដែលឃាត់ខ្លួនទាំង១,៧២២នាក់នោះ មានស្រីចំនួន៧៧នាក់ ៕

Advertisement
Advertisement