Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នក​លក់ឡេពង្រីកដើមទ្រូង ដែលកំពុងល្បីពេញ Facebook ត្រូវស្នងការកោះហៅ

ភ្នំពេញ – ស្ត្រីវ័យក្មេងដែល​បានធ្វើការ Live វិដេអូលក់ឡេពង្រីកដើមទ្រូង ដោយ​បង្ហាញភាពសិចស៊ី លើបណ្តាញសង្គម Facebook ឥឡូវនេះត្រូវបានសមត្ថកិច្ចធ្វើការកោះហៅមកបំភ្លឺ និងធ្វើកិច្ចសន្យាឲ្យ​បញ្ឈប់ហើយ។

ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យ​ដឹងថា ស្ត្រី​ឈ្មោះ​ មុឹង​ ស្រីនួន​ ប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ​ J No Cosmetic ដែលបានឡាយបង្ហាញភាពសុិចសុីជ្រុល​ និងប្រេីប្រាស់កាយវិការ​ និងសំដីអសីលធម៌មិនសមរម្យ​ ត្រូវបានសមត្ថកិច្ចកោះហៅមកបំភ្លឺ​ សុំទោស​ជាសាធារណ​:​ និងធ្វេីកិច្ចសន្យា។

ដោយបានទទួលស្គាល់អំពីកំហុសដែលខ្លួនបានធ្វេី​ និងធ្វេីឲ្យប៉ះពាល់ដល់កិត្តិយស​ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរទូទៅ​ ម្ចាស់គណនីរូបនេះបានចូលខ្លួនមកទទួលស្គាល់កំហុស​ សុំទោសជាសាធារណ: ជាពិសេសស្ត្រីខ្មែរទូទៅ​ និងបានធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពឡាយវីដេអូបញ្ចេញរូបភាពអាសអាភាស កាយវិកា​ និងពាក្យសម្តីមិនសមរម្យទៀតហេីយ​ ។

ជាចុងបញ្ចប់ស្ត្រីឈ្មោះ​ មុឹង​ ស្រីនួន​ បានសំណូមពរ និងសូមការអធ្យាស្រ័យពីសំណាក់សមត្ថកិច្ច និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសស្ត្រីខ្មែរទាំងអស់​ ដែលគាត់បានឡាយបង្ហាញភាពសុិចសុីជ្រុល​ បង្ហាញកាយវិការ​ និងប្រេីប្រាស់សម្តីអសីលធម៌​ដែលជាទង្វេីអាក្រក់​ និងសង្គមស្អប់ខ្ពេីម​៕

 

Advertisement
Advertisement