Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកសម្តែងរឿង «ទុំទាវ២០២១» ចូល​ខ្លួន​បំភ្លឺក្រសួងវប្បធម៌ហើយ

ភ្នំពេញ – ដូចការគ្រោងទុក នៅព្រឹក​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០២១នេះ ក្រុមអ្នកលក់ឡេ អាជី, អាម៉ី និងគ្នីគ្នាដែលសម្តែងរឿង ទុំទាវ ធ្វើ​ឲ្យ​មានការរិះគន់នោះ បានចូលខ្លួនតាមការអញ្ជើញរបស់ក្រសួងវប្បធម៌ ដើម្បីធ្វើការបំភ្លឺហើយ។

សូម​បញ្ជាក់ដែរថា កន្លងទៅថ្មីៗនេះ មានការរិះគន់មួយមិនសំចៃមាត់ពីសំណាក់អ្នកលេងបណ្តាញសង្គម ក្រោយឃើញក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី និងអាម៉ី បានថតសំដែងរឿង “ទុំទាវ ២០២១” ហើយបានយកសាសនាមកលេងសើចបែបអាសអាភាស ដែលមហាជននិយាយថាវាជាការជាន់ឈ្លីសាសនាយ៉ាងធ្ងន់ធ្ងរ។

ក្រោយផ្ទុះការរិះគន់យ៉ាងចាស់ដៃមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញលិខិតអញ្ជើញម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ចូលមកបំភ្លឺ ករណីការថតកាឡៃរឿងទុំទាវ ដែលធ្វើឲ្យមានការប៉ះពាល់ដល់សាសនា វប្បធម៌ និងប្រពៃណីជាតិ៕

Advertisement
Advertisement