Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខេត្តព្រះសីហនុ សួរសុខទុក្ខមន្រ្តីសាលាខេត្តដែលកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ នាព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ លោក ធាង សីហា មន្ត្រីទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នៃសាលាខេត្តព្រះសីហនុមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានឧបត្ថម្ភថវិកាចំនួន ៨.០០០.០០០រៀល និងលោកឧកញ៉ា ឡាវ កាង ឧបត្ថម្ភថវិកាចំនួន ១.០០០.០០០រៀល ជូនដល់លោក ធាង សីហា ដើម្បីសម្រួលដល់ថ្លៃចំណាយក្នុងព្យាបាលជំងឺរបស់លោក ហើយឯកឧត្តមក៏បានជូនពរដល់លោក ធាង សីហា ឆាប់បានជាសះស្បើយពីជំងឺ និងអាចវិលត្រឡប់មកបំពេញការងារវិញ៕

ដោយ នាគសមុទ្រ

Advertisement
Advertisement