Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេច ទៀ បាញ់ ប្រាប់​​ពីថ្ងៃដែលសម្តេចបានចាក់វ៉ាក់សាំងកូវីដ​១៩, សម្តេចមិនមែនជាអ្នកចាក់វ៉ាក់សាំងមុនគេនៅកម្ពុជាទេ

នៅ​ក្នុងសន្និសីទកាសែត​ស្តីពីការចាក់វ៉ាក់សាំង​កូវីដ១៩ របស់​កងយោធពលខេមរភូមិន្ទ នៅ​មន្ទីរពេទ្យព្រះកេតុមាលា នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០២១នេះ សម្តេច​ពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ​បាន​ថ្លែងថា នៅសល់តែ១០ទៀត គឺគ្រប់១ខែ ដែលសម្តេច​បាន​ចាក់វ៉ាក់សាំង​កូវីដ​១៩ Sinopharm របស់​ប្រទេសចិន។

សម្តេចថា វេជ្ជបណ្ឌិតចិន គឺជាអ្នកចាក់វ៉ាក់សាំងនេះ ឱ្យសម្តេច នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា។

បើតាម​ការ​បញ្ជាក់របស់ សម្តេច ទៀ បាញ់ សម្តេច​មិនមែន​ជាអ្នកចាក់វ៉ាក់សាំងមុនគេនោះទេ ពោលគឺមានអ្នកចាក់មុនសម្តេចទៅទៀត ហើយអ្នកជុំវិញ​ខ្លួនសម្តេចក៏សុទ្ធតែបានចាក់រួចហើយដែរ ដោយ​បង្ហាញ​ថា ក្រោយចាក់រួច វ៉ាក់សាំងនេះ មិនបង្ក​បញ្ហាដល់សុខភាពនោះទេ។ «ដោយសាររូបខ្ញុំ បានចាក់រួចជាស្រេចហើយ បើដល់ថ្ងៃនេះ សល់តែ១០ថ្ងៃទៀតទេ បានមួយខែ។ មុននឹងខ្ញុំចាក់ ក៏មានអ្នកមួយចំនួន​ចាក់​មុនខ្ញុំទៅទៀត ដើម្បីគេសាកល្បងមើល។ សាកល្បងរួចហើយ ឃើញថា គុណភាពល្អ សុវត្ថិភាព ក៏អត់មានបញ្ហាអីទាំងអស់ គេក៏នាំចាក់ដល់ខ្ញុំ។ មានអ្នក​ចំនួន​ដែលនៅជុំវិញខ្លួនខ្ញុំ គឺបាន​ចាក់រួចហើយ»៕

Advertisement
Advertisement