Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្រ្តីក្នុងសាលាក្រុងព្រះសីហនុចំនួន៥រូប ត្រូវបានប្រកាសតែងតាំងមុខតំណែង

ព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាក្រុង និងប្រកាសចូលកាន់មុខតំណែងជាអភិបាលរងក្រុង នាយករដ្ឋបាលសាលាក្រុង ប្រធានអង្គភាពលទ្ធកម្មសាលាក្រុង ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូនអនាម័យបរិស្ថាន និងសណ្តាប់ធ្លាប់សាធារណៈនៃក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងក្រុង ព្រមទាំងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។

លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ ធ្វើការផ្ដាំផ្ញើទៅដល់លោក លោកស្រីទើបតែតែងតាំងនិងចូលកាន់មុខតំណែងថ្មី សូមឲ្យខិតខំបំពេញការងារទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំបានចាត់តាំងភារកិច្ច ដើម្បីបំពេញបម្រើប្រយោជន៍ដល់ជាតិ មាតុភូមិ និងបងប្អូនប្រជាពលរដ្ឋផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរលោកស្រី ឈុន ដារី តំណាងឱ្យ លោក លោកស្រីដែលទើបចូលកាន់មុខតំណែងថ្មីនាពេលនេះ បានធ្វើការប្ដេជ្ញាចិត្តដូចខាងក្រោម៖

-ខិតខំត្រងត្រាប់ និងអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

-អនុវត្តតាមរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋាននានារបស់រាជរដ្ឋាភិបាល ជាពិសេសតាមការណែនាំរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបត្តេយ្យនៅថ្នាក់ក្រោមជាតិ។

-ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ

ជាពិសេសទិសដៅ និងផែនការសកម្មភាពការងារ របស់ដ្ឋបាលក្រុង ដែលបានដាក់ចេញ។

-ខិតខំយកចិត្តទុកដាក់ចូលរួមគ្រប់សកម្មភាពក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការបង្កើនសាមគ្គីផ្ទៃក្នុង និងបង្កើនការទំនាក់ទំនងជាមួយបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ឲ្យបានល្អប្រសើរ និងបំពេញភារកិច្ចផ្សេងៗឱ្យបានម៉ឺងម៉ាត់តាមការចាត់តាំងបេស់ថ្នាក់ដឹកនាំដែលបានប្រគល់ភារកិច្ចជូន។

ដោយឡែក លោក ម៉ាង ស៊ីណេត អភិបាលរង ខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលនិងផ្ដាំផ្ញើទៅដល់អស់លោក លោកស្រី ដែលទើបតែតែងតាំងនិងចូលកាន់មុខតំណែងថ្មីនៅពេលនេះអនុឡោមតាមច្បាប់ស្ដីពិការគ្រប់គ្រងរដ្ឋបាលរាជធានី/ខេត្ត/ក្រុង/ស្រុក/ខណ្ឌ អនុក្រឹត្យស្ដីពីការរៀបចំដែលប្រព្រឹត្តទៅនៅក្រសួងមហាផ្ទៃ ស្ដីពីការកំណត់ចំនួនគណៈអភិបាលរាជធានី/ខេត្ត/ក្រុង/ស្រុក/ខណ្ឌ និងបំពេញ នៅរចនាសម្ព័ន្ធក្នុងការដឹកនាំ គ្រប់គ្រង និងទទួលខុសត្រូវក្នុងវិស័យថ្នាក់ក្រោមជាតិ ហើយការតែងតាំងជាការផ្លាស់ប្ដូរមុខតំណែងគឺជាច្បាប់ ជាគោលការណ៍ ដែលតម្រូវឲ្យមន្ត្រីរាជការត្រូវអនុវត្តស្របតាមច្បាប់សហលក្ខន្តិកៈដាច់ដោយឡែក នៃក្របខ័ណ្ឌនីមួយៗក្នុងជួរមុខងារសាធារណៈរបស់រដ្ឋ។

ជាមួយគ្នានោះផងដែរលោកអភិបាលរងខេត្ត បានសំដែងនូវការកោតសរសើរចំពោះរដ្ឋបាលក្រុង និងមន្ត្រីបម្រើការងារនៅក្រុងទាំងអស់ដែលបានទទួលខុសត្រូវ និងអនុវត្តការងាររបស់ខ្លួនមានការខុសត្រូវខ្ពស់ និងឆន្ទៈថែមទាំងមានភាពស្មោះត្រង់ដែលរុញច្រានឱ្យក្រុងព្រះសីហនុមានការរីកចម្រើនដូចសព្វថ្ងៃនេះ៕

ដោយ នាគសមុទ្រ

Advertisement
Advertisement