Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះសីហនុ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ កាលពីថ្ងៃទី០៩​ ខែកុម្ភៈ​ ឆ្នាំ​២០២១ បានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន​​ ​ស្ថិតនៅក្រុម​១៧​ ភូមិ​៤​ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ​ លី​ ឡាយ​ ភេទប្រុស​ ឆ្នាំកំណេីត​១៩៩២​ ជនជាតិខ្មែរ​ មុខរបរ​កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន​ក្រុម​២៧​ ភូមិ​២​ សង្កាត់​លេខ៤​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានស្រុកកំណេីត​ ភូមិ​ថ្មស​ ឃុំថ្មស​ ស្ស្រុកបុទុមសារ ខេត្តកោះកុង​។

នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន​៖ ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ចំនួន ៧កញ្ចប់ធំ​ (៣កញ្ចប់តូច), ទូរស័ព្ទចំនួន ១​គ្រឿង, ជញ្ជីងសម្រាប់​ថ្លឹងគ្រឿងញៀនចំនួន ១, និងថង់សម្រាប់វិចខ្ចប់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ នាគសមុទ្រ

Advertisement
Advertisement