Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ មនុស្ស៣នាក់ជាសះស្បើយ​ពីជំងឺកូវីដ​១៩ និង​គ្មាន​ករណីឆ្លងថ្មី

ថ្ងៃនេះ កម្ពុជាគ្មានករណីឆ្លងថ្មីទេ

ភ្នំពេញ – ក្រសួងសុខាភិបាល​កម្ពុជា​បាន​ឲ្យដឹងនៅ​ក្នុង​សេចក្តីជូនព័ត៌មានរបស់​ខ្លួន​នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២១នេះថា ពុំ​មានករណីវិជ្ជមានវីរុស​កូវីដ​១៩ថ្មី​នោះទេ និងមានករណីជាសះស្បើយ​ចំនួន៣នាក់ ដែលធ្វើ​ឲ្យ​ចំនួនអ្នកកំពុងព្យាបាល​នៅ​សល់​ត្រឹម ១៣នាក់។

អ្នកជាសះស្បើយទាំង៣នាក់រួមមាន៖

១៖ បុរសជនជាតិឥណ្ឌូណេស៊ី អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។

២៖ បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។

សូមកត់សម្គាល់ថា៖ បុគ្គលទាំង ០២នាក់ ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយដោយទទួល បានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិ កម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

៣៖ បុរសជនជាតិនីហ្សេរីយ៉ា អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ បុរសរូបនេះត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ៕

Advertisement
Advertisement