Connect with us

Hi, what are you looking for?

ក្នុងស្រុក

រយៈពេល៣ថ្ងៃជាប់គ្នាហើយ ដែល​កម្ពុជា​ពុំ​រកឃើញ​ករណីឆ្លងកូវីដ​១៩ថ្មី

ភ្នំពេញ – តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​បាន​ឲ្យដឹងថា កម្ពុជា​គ្មាន​ករណីឆ្លងវីរុស​កូវីដ​១៩ថ្មីទេ ហើយ​ក៏​គ្មាន​ករណីជា​សះស្បើយដែរ។

បើ​គិត​ទាំងថ្ងៃនេះ កម្ពុជា​គ្មាន​ករណីឆ្លងថ្មី​រយៈ​ពេល​៣ថ្ងៃជាប់គ្នាហើយ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៧៩នាក់ ក្នុងនោះជាសះស្បើយចំនួន ៤៦៩នាក់ និងអ្នកជំងឺ១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Advertisement
Advertisement