Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់បានអ្នក​លួចដាំកញ្ឆានៅលើភ្នំបាយ៉ង់កោហើយ

តាកែវ – ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ធ្វើការឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពលួចដាំដុះដំណាំកញ្ឆាខុសច្បាប់នៅជួរភ្នំបាយ៉ង់កោ ដែលស្ថិតនៅក្នុងស្រុកកីរីវង់ ខេត្តតាកែវ។

លោកអនុសេនីយ៏ ទោ ហួត វឿន នាយការិយាល័យស្ដីទី ការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តតាកែវ បានថ្លែងថា កាលរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នឹងក្រោមបញ្ជារបស់លោកឧត្តមសេនីយ៏ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៏ជាមួយមូលដ្ឋានស្រុកគិរីវង់ បានឡើងរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ ព្រមទាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះម៉ែន ប៊ាន ភេទប្រុសអាយុ ៦៨ឆ្នាំ (ជាអ្នកដាំដុះកញ្ជាដោយខុសច្បាប់) រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ក្នុងពេលនោះដែរ កម្លាំង​ក៏បានធ្វើការកាប់បំផ្លាញដើមកញ្ឆា ស្រស់ចោលចំនួន ១៥០ដើម ស្មើ 0១ ទីតាំង អាងស្តុបទឹកចំនួន០១ រោងស្នាក់នៅចំនួន០១ ត្រង់ចំណុច បែកថ្លាងខាងលើស្ថិតភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ ៦០ម៉ែត្រការ៉េ។

បច្ចុប្បន្នជនសង្ស័យ ត្រូវ​បាន​ការិយាល័យជំនាញកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនិតិវិធី៕

Advertisement
Advertisement