Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម មានភ្ញៀវទេសចរ​ជាង​៨ម៉ឺននាក់​មក​លេង​ខេត្តព្រះសីហនុ

ព្រះសីហនុ – ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលមានរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានមកលេងកំសាន្តតាមតំបន់ឆ្នេរសមុទ្រ តាមបណ្ដាកោះ និងរមណីយដ្ឋានជាច្រើនកន្លែងទៀត ក្នុងខេត្តព្រះសីហនុ។

លោក ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបន្តថា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលបានមកលេងកំសាន្តនៅខេត្តព្រះសីហនុចំនួន៣ថ្ងៃ សរុបប្រមាណ ៨២,០៦៤នាក់ កើនឡើង២៥,០៣% ធៀបនឹងឆ្នាំ២០២០។ ក្នុងនោះភ្ញៀវជាតិប្រមាណ៧៥,១៨៩នាក់ កើនឡើង ៤៥,១២% ធៀបនឹងឆ្នាំ២០២០ និងភ្ញៀវអន្តរជាតិប្រមាណ៦,៨៧៥នាក់ ថយចុះ៥០,២៦% ធៀបនឹងឆ្នាំ២០២០។

​លោក​ប្រធាន​មន្ទីរ​ បាន​បញ្ជាក់​ផង​ដែរ​ថា ទន្ទឹម​នឹង​ដំណើរ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​ ក៏ដូចជា​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ ក្នុង​ឱកាស​ ថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមនេះ​ដែរ បើទោះបី​មានការ​ប្រព្រឹត្តិទៅបាន​ដោយ​រលូន និង​ពោរពេញ​ដោយ​ភាពសប្បាយ​រីករាយ ក៏ពិតមែន ប៉ុន្តែ​លោក​ក៏បាន​សង្កេតឃើញ​បញ្ហា​ប្រឈម​មួយចំនួន ដូចជា៖

-ភ្ញៀវទេសចរណ៍ភាគច្រើនមិនសូវប្រើប្រាស់ម៉ាស ហាក់ពុំសូវមានការប្រុងប្រយត្ន័។

– អាជីវកម្មមួយចំនួនមិនបានយកចិត្តទុកដាក់អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដែលក្រសួងទេសចរណ៍បានដាក់ចុះក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

– ការចូលរួមទុកដាក់សម្រាមនិងសំអាតបរិស្ថានអនាម័យនៅពុំទាន់បានល្អប្រសើរ។

ដោយឡែកប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍មានភាព សប្បាយរីករាយនៅពេលដែលបានមកលេងខេត្តព្រះសីហនុដោយឃើញទិដ្ឋភាពដ៏ស្រស់ស្អាតតាមតំបន់ឆ្នេរសមុទ្រ មានបរិយាកាសថ្មី ល្អស្អាត និងការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ មានសណ្តាប់ធ្នាប់ មានបន្ទប់ទឹកសាធារណៈនៅតាមឆ្នេរ និងតំបន់កម្សាន្តមួយចំនួន ដោយមិនមានការបង់ថ្លៃសេវា សម្រាប់ផ្ទះសំណាក់ សណ្ឋាគារស្នាក់នៅមានតម្លៃសមរម្យមិនដំឡើងថ្លៃហួសហេតុពេក ប៉ុន្តែសម្រាប់ម្ហូបអាហារ និងកន្លែងជួលអង្គុយលេងនៅតាមឆ្នេរសមុទ្រ មានតម្លៃថ្លៃហួសហេតុពេក ដោយអាជីវករ​ដាក់តុ​ លក់​គ្រឿង​សមុទ្រ​ (លក់ក្រៅ​តូប​) មានតុជ័រ​តូច​១ កៅអីជ័រ៤ តម្លៃ​ ៣០,០០០រៀល មិនទាន់​គិត​ម្ហូប​ មឹកអំពង់អាំង​ ១០ក្បាល់ តម្លៃ​ ២០,០០០រៀល, មឹកដូង​ ១០ ក្បាល​ តម្លៃ​ ២៥,០០០រៀល និងនៅមានជាច្រើនទៀត​៕

ដោយ នាគសមុទ្រ

Advertisement
Advertisement