Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេចតេជោបញ្ជាឲ្យ​បកស័ក្តិអធិការស្រុកកំរៀង ព្រមទាំង​បណ្តេញចេញពីក្របខណ្ឌ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅ​ល្ងាចថ្ងៃនេះ (១៥ កុម្ភៈ) បានបញ្ជាឲ្យបកស័ក្តិ និងបណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ក្រោយរកឃើញថាបានប្រព្រឹត្តអំពើពុករលួយដោះលែងមេខ្យល់នាំពលករមកពីប្រទេសថៃ ចូលមកកម្ពុជាដោយខុសច្បាប់ ដើម្បីគេចពីការធ្វើចត្តាឡីស័ក។ នេះបើតាមការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន Freshnews។

ក្រៅពីបកស័ក្តិនិងបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ សម្តេចតេជោក៏​បានបញ្ជាឲ្យអភិបាលខេត្តបាត់ដំបង និងលោកអគ្គស្នងការនគរបាលជាតិ ត្រូវបន្តចាត់ការតាមផ្លូវច្បាប់ថែមទៀត ដើម្បីផ្តន្ទាទោសជនពុករលួយរូបនេះ ដាក់ពន្ធនាគារឲ្យខានតែបាន ដើម្បីជាការព្រមានដល់ជនទាំងឡាយផ្សេងទៀតកុំឲ្យប្រព្រឹត្តទង្វើបែបនេះ៕

Advertisement
Advertisement