Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

ព្រះសីហនុ៖ កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ កាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១​ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀនដោយខុសច្បាប់ ស្ថិតនៅចំណុចភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ រួមមាន៖

១-ឈ្មោះ ជុំ បុ៊នធឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

២-ឈ្មោះ ឯម សុជាតិ ភេទប្រុស អាយុ៣៤ ឆ្នាំជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១២កញ្ចប់ (តូច០៦កព្ចាប់), ទូរសព្ទ័ចំនួន ០៤គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ នាគសមុទ្រ

Advertisement
Advertisement