Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនសង្ស័យចំនួន៤នាក់ ត្រូវបានឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពឆក់ នៅស្រុកព្រៃនប់

ព្រះសីហនុ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ សហការជាមួយកម្លាំងនគរបាលស្រុកកំពង់សិលា បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្រោយពីក្រុមនេះធ្វើសកម្មភាពឆក់នៅឃុំជើងគោ និងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជន​សង្ស័យទាំង ០៤នាក់រួមមាន៖

១-ឈ្មោះ រឿន ភារះ ភេទ​ប្រុស អាយុ​២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំ​នៅភូមិព្រៃតានប់ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

២-ឈ្មោះ ឈុំ ដារ៉ាត់ ភេទ​ប្រុស អាយុ២១ឆ្នាំ មុខរបរនិស្សិត មានទីលំ​នៅភូមិពោធិ ឃុំពោរម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

៣-ឈ្មោះ សុង ដានីត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ​មិនពិតប្រាកដ មានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ​។​

៤-ឈ្មោះ វន សំរ៉ុង ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ត​កំពង់ស្ពឺ​។

សមត្ថកិច្ចបញ្ជាក់ថា ក្រុមនេះបានជិះម៉ូតូ ចំនួន ០២គ្រឿង ធ្វើ​សក​ម្មភាព​ឆក់កាបូបជនរង​គ្រោះ កំពុងជិះម៉ូតូលើដងផ្លូវ​ជាតិ​លេខ៤ ចំនួន ០២កន្លែង ផ្សេង​ៗគ្នារួមមាន៖ ឈ្មោះ ហាច ចាន់ ភេទស្រី អាយុ​៣១​ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ​ ត្រូវបានក្រុមជនល្មើសធ្វើសកម្មភាពភាពឆក់នៅចំណុចភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។​និងឈ្មោះ ហង្ស សារិន ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហ​នុ ត្រូវបានក្រុមជនល្មើសធ្វើសកម្មភាពភាពឆក់នៅចំណុចភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុង កសាងសំណុំរឿងតាមនិតិវិធី៕

ដោយ នាគសមុទ្រ

Advertisement
Advertisement