Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរខេត្តបន្ទាយមានជ័យ​កំពុងស្វែង​រកបុរសពលករទើបត្រឡប់មកពីថៃម្នាក់ រត់ចេញពីកន្លែងធ្វើចត្តាឡីស័ក

ពលករដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យបាន​ឲ្យដឹងថា នៅថ្ងៃនេះ (១៨ កុម្ភៈ) មានពលករ​ទើបត្រឡប់មក​ពីប្រទេសថៃម្នាក់ បានរត់ចេញពី​កន្លែងធ្វើចត្តាឡីស័ក ស្ថិត​ក្នុង​វិទ្យាល័យ​សម្តេចឪ ក្រុងសិរីសោភណ្ឌ នៅព្រឹកព្រលឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២១។

ពលកររូបនោះត្រូវ​បាន​បញ្ជាក់ថា មានឈ្មោះ គង់ សេត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​នៅ​ភូមិ​សែន​ជ័យ ឃុំ​សា​អែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ ជា​កម្មករ មកពី​ខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ។

យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ​ស្នើ​ដល់​បងប្អូនប្រជាពលរដ្ឋ ឬ​ពលរដ្ឋ​នៅ​ភូមិ ឃុំ​ខាងលើ​ឬ​ញាតិមិត្ត​ណា​បានឃើញ ឬ​មានការ​ប្រុងប្រយ័ត្ន បើ​បានឃើញ​ជននេះ​សូម​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​៕​

Advertisement
Advertisement