Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាវុធហត្ថខេត្តតាកែវ សហការជាមួយ​អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបគ្រឿងញៀនជាង១គីឡូក្រាម

កាលពីថ្ងៃទី១៨ កុម្ភៈ កន្លងទៅនេះ កម្លាំង​កង​រាជអាវុធហត្ថខេត្ត​តាកែវ បានសហការជាមួយ​កម្លាំង​កង​រាជអាវុធហត្ថ​រាជធានីភ្នំពេញ ធ្វើ​ការ​បង្រ្កាប​ករណី​គ្រឿងញៀន​ឆ្លង​ខេត្ត ដោយ​ឃាត់ខ្លួន​បានមនុស្ស​ចំនួន២នាក់ និង​គ្រឿងញៀនជាង១គីឡូក្រាម។

យោងតាមរបាយការណ៍ថា ដំបូងឡើយ នៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ ២០២១ កម្លាំង​ការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថតាកែវ បានបើកប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន​នៅ​ចំណុច​ភូមិ​គ្រួស ស្ថិត​ក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដោយ​ឃាត់ខ្លួនបា​នជនសង្ស័យ​ម្នាក់​ឈ្មោះ ហេង លឹមគាន់ ភេទប្រុស អាយុ​២៣ឆ្នាំ ដោយ​ដកហូតបានគ្រឿងញៀន៣កញ្ចប់ មានទម្ងន់ជាង១រយក្រាម។ ក្រោយការឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បានទិញគ្រឿងញៀនពីនារីម្នាក់​នៅ​ម្តុំវត្តស្លែង រាជធានីភ្នំពេញ។

បន្ទាប់មក​នៅវេលាម៉ោងប្រមាណជាង៤រសៀល កម្លាំង​អាវុធហត្ថខេត្តតាកែវ ក៏បានសហការជាមួយ​កម្លាំង​អាវុធហត្ថ​រាជធានីភ្នំពេញ និង​អាវុធហត្ថ​ខណ្ឌដង្កោ ចុះឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ ស្រ៊ុន ស្រី មុំ អាយុ​២៧ឆ្នាំ នៅ​មុខ​សាលា​បឋមសិក្សា​ពងទឹក ដោយដកហូតបានគ្រឿងញៀនចំនួន ១៥កញ្ចប់ ដោយ​គិតជាទម្ងន់ប្រមាណជាង១គីឡូក្រាម។

បច្ចុប្បន្ន​ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវ​កម្លាំង​សមត្ថកិច្ច​នាំយកទៅសាកសួរ និង​ស្រាវជ្រាវ​ដើម្បីរកមេក្លោងបន្ត៕

Advertisement
Advertisement