Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង អំពាវនាវ​ដល់អ្នកពាក់ព័ន្ធនឹងក្លឹប N8 ព្រមទាំងទីតាំងដទៃ​ទៀត រួសរាន់ទៅពិនិត្យសុខភាព

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​នៅថ្ងៃនេះ បានធ្វើ​ការ​អំពាវនាវដល់អ្នកពាក់ព័ន្ធនឹងភោជនីយដ្ឋាននិងក្លិប អិនប្រាំបីទាំងអស់​ និងទីតាំងដ៏ទៃទៀត​ សូមមេត្តារួសរាន់ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពចាក់អង្រែក្រោម​ ហើយធ្វើចត្តាឡីស័ករយៈពេល១៤ ជាកំហិត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នៅថ្ងៃនេះ​ ក្រសួងសុខាភិបាល បានរកឃើញមនុស្ស​ចំនួន ​៣២​នាក់មាន​ផ្ទុកមេរោគ​កូ​វីដ​១៩​។ ការរកឃើញ​នេះគឺ​នៅ​ពេល​មាន​អ្នក​សុំ​លិខិតបញ្ជាក់​សុខភាព​ដើម្បី​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស ហើយ​ក៏បាន​រក​ឃើញ​ថា ពួកគេ​មាន​ផ្ទុក​វិជ្ជមាន។ តាម​ការស្រាវជ្រាវ​បឋមការឆ្លង​មេរោគ​កូ​វីដ​១៩ ផ្ដើមចេញពីក្លឹប N8​។

ក្រៅ​ពី​ក្លឹប N8 ​ដែល​មាន​ទីតាំង​នៅ​ម្ដុំ​អាង​ទឹក​អូឡាំពិក​ដែល​ជា​ប្រភព​ចម្លងធំ នៅ​រាជធានី​ភ្នំពេញ​​ថ្ងៃ​នេះ។ ចំណែកប្រភព​ដទៃ​ដែល​ពាក់ព័ន្ធ​ ៩ កន្លែង​ទៀត​ក៏​ជា​គោលដៅ​ក្នុង​ការចម្លង​ទ្រង់ទ្រាយធំផង​ដែរ។

Advertisement
Advertisement