Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងអប់រំផ្អាកសាលារៀន២ក្នុងទីក្រុងភ្នំពេញ ក្រោយ​រកឃើញអាណាព្យាបាលសិស្សមានផ្ទុកកូវីដ​១៩

ក្រសួងអប់រំ យុវជន និង​កីឡា នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០២១នេះ បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្នចំពោះ​សាលា​រៀន​ចំនួន២​ស្ថិត​ក្នុង​រាជធានីភ្នំពេញ គឺ​វិទ្យាល័យ​សម្តេច ហ៊ុន សែន ភ្នំពេញថ្មី និង​សាលា​អន្តរជាតិ អេស អាយ អេស សាខា​ឡាក់គីស្តារ។

បើតាម​សេចក្តីជូនដំណឹង​របស់​សាលា​អន្តរជាតិ​អេស អាយ អេស បាន​ឲ្យដឹងថា មានអាណាព្យាបាល​សិស្ស​ម្នាក់​រៀន​ថ្នាក់ទី៦ បាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ ហើយ​បានធ្វើតេស្ត​រកកូវីដ១៩ ឃើញថា វិជ្ជមាន។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួងអប់រំ យុវជន និង​កីឡា ក៏​បានស្នើ​ទៅ​ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រួមទាំងកម្មករ និង​អ្នក​លក់ដូរ នៃ​សាលា​រៀនទាំង២ សូម​អញ្ជើញ​មក​សាលា​នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២១ វេលាម៉ោង ៩ព្រឹក ដើម្បី​ឲ្យ​មន្រ្តីសុខាភិបាល​ធ្វើការ​យក​សំណាក៕

Advertisement
Advertisement