Connect with us

Hi, what are you looking for?

អន្តរជាតិ

នៅរុស្ស៊ី មានករណីជំងឺផ្តាសាយបក្សី H5N8 អាចឆ្លងពីសត្វ ទៅមនុស្ស

រុស្ស៊ី – មន្ត្រីសុខភាពសាធារណៈរបស់រុស្ស៊ី លោកស្រី អាណា ប៉ូប៉ូវ៉ា (Anna Popova) បាននិយាយកាលពីថ្ងៃចុងសប្ដាហ៍ថា ប្រទេសរុស្សុីបានរកឃើញករណីឆ្លងវីរុសផ្តាសាយបក្សី អេចហ្វាយអ៊ិនអេច (H5N8) ពីសត្វបក្សីមកមនុស្សជាលើកដំបូង។

ការផ្ទុះឡើងនៃវីរុស H5N8 ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសរុស្ស៊ី, អឺរ៉ុប, ចិន, មជ្ឈិមបូព៌ា និង អាហ្វ្រិកខាងជើងក្នុងប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែកន្លងមកមានតែការឆ្លងរីករាលដាលនៅក្នុងចំណោមសត្វបក្សីប៉ុណ្ណោះ ខណៈដែលវីរុសផ្សេងទៀតមានដូចជា H5N1, H7N9 និង H9N2 ត្រូវបានគេដឹងថា បានឆ្លងមកមនុស្ស។

លោកស្រី ប៉ូប៉ូវ៉ា បាននិយាយថា ប្រទេសរុស្សុីបានរាយការណ៍ករណីឆ្លងវីរុសផ្តាសាយបក្សី H5N8 ពីសត្វបក្សីមកមនុស្សជាលើកដំបូងនេះទៅកាន់អង្គការសុខភាពពិភពលោកជាច្រើនថ្ងៃកន្លងមកហើយ បន្ទាប់ពីរុស្ស៊ីបានដឹងច្បាស់ពីលទ្ធផលធ្វើតេស្តិ៍។ លោកស្រីបានបន្ថែមថាមិនទាន់មានសញ្ញាណាមួយបង្ហាញពីការឆ្លងវីរុសនេះពីមនុស្សទៅមនុស្សនៅឡើយទេ។

អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ខ្លួនបានទទួលការជូនដំណឹងពីប្រទេសរុស្ស៊ីអំពីករណីឆ្លងវីរុសផ្តាសាយបក្សី H5N8 ពីសត្វបក្សីមកមនុស្សពិតមែន ហើយបានទទួលស្គាល់ថានេះជាលើកទី១ ដែលវីរុសនេះបានឆ្លងមកមនុស្ស៕

Advertisement
Advertisement