Connect with us

Published

on

រតនគិរី – រយៈពេលប៉ុន្មានថ្ងៃមកនេះ ពោលគឺចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មក ផ្ទៃបឹងយក្ខឡោម ស្ថិត​នៅ​ក្រុងបានលុង ដែលធ្លាប់តែថ្លាមើលធ្លុះ ត្រូវ​បាន​ប្រែ​ជា​សភាពល្អក់ខុសពីធម្មតា តែមន្រ្តីថា វាអាច​ជា​កត្តាបាតុភូតធម្មជាតិ។

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានថ្លែងថា កាលពី១០ឆ្នាំមុនពោលគឺនៅ ឆ្នាំ២០១១ បឹងយក្ខឡោមនេះក៏មានសភាពល្អក់ដូចគ្នានេះដែរ ហើយវាបានថ្លាទៅវិញរយៈពេល ១០ទៅ ១៥ថ្ងៃ ។

ប្រធានមន្ទីរបរិស្ថានខេត្តរូបនេះបន្តថា តាមសេចក្តីរាយការណ៍មក គឺបឹងលំកុដនិង បឹងយក្ខអោម យក្ខរ៉ា ស្ថិតនៅឃុំសេដា ស្រុកលំផាត់ ក៏ចាប់ផ្តើមមានសភាពល្អក់ដែរ។ លោកមិនទាន់ហ៊ានវិនិច្ឆ័យតាមបែបវិទ្យាសាស្រ្តយ៉ាងណានោះទេ តែតាមការកត់សម្គាល់របស់លោក ឲ្យ​តែប្រទេសជិតខាងមានព្យុះ ឬ បាតុភូតធម្មជាតិអ្វីមួយកើតឡើង គឺបឹងយក្ខឡោមក៏មានសភាពល្អកដែរ ។

លោកបញ្ជាក់ថា សភាពល្អក់របស់បឹងយក្ខឡោម និងបឹងលំកុដ បឹងយក្ខអោម យក្ខរ៉ា គឺមិនមានអ្វីប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែរំខានដល់ការចុះមុជទឹកលេងរបស់ភ្ញៀវទេសចរ ប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ដោយឡែកយោងតាមមន្រ្តីនៃមន្ទីរឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្តរតនគិរី ក៏បានឱ្យដឹងផងដែរថា បឹងយក្ខឡោម មានភាពល្អក់នេះមិនមែនជាលើកទី១ទេ ដែលកាលពីប៉ុន្មានឆ្នាំមុនក៏មានសភាពបែបនេះកើតឡើងដែរ ដោយសារបាតុភូតធម្មជាតិនៃបន្ទុះភ្នំភ្លើង ហើយបឹងយក្ខឡោមក៏មានសរសៃឈាមជាប់នឹងបន្ទុះភ្នំភ្លើងមួយទៀតនៅប្រទេសណាមួយនៅក្នុងអាស៊ី ដែលវាមានសរសៃឈាមជាប់នឹងបឹងយក្ខឡោម ដោយផ្អែកតាមលក្ខណៈវិទ្យាសាស្ត្រ៕

Advertisement
ក្នុងស្រុក15 ម៉ោង ago

បទល្មើស​ឆក់ត្រីពេញបឹងនៅស្រុក​គិរីវង់ លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ អត់ទៅបង្រ្កាប បែរជា​ទៅ​ចាប់ពងទា

ក្នុងស្រុក19 ម៉ោង ago

បុរស​មានវិជ្ជមានកូវីដ​១៩​នៅ​ទួលសង្កែ ធ្លាប់ទៅមង្គលការក្មួយនៅ​កំពង់ចាម, អាជ្ញាធរ​ខេត្ត​កំពង់ចាមអំពាវនាវ​អ្នកពាក់ព័ន្ធទៅ​ពិនិត្យ​សុខភាព និង​យក​សំណាក

ក្នុងស្រុក18 ម៉ោង ago

ថ្ងៃនេះ រកឃើញអ្នកពាក់ព័ន្ធព្រឹត្តិការណ៍​២០កុម្ភៈ ២៦នាក់វិជ្ជមានកូវីដ​១៩

ក្នុងស្រុក17 ម៉ោង ago

អាជ្ញាធរចាក់ខ្សាច់ថ្មី កែលម្អសោភ័ណ្ឌភាព​ឆ្នេរ​អូរឈើទាល

ក្នុងស្រុក17 ម៉ោង ago

តុលាការឃុំខ្លួន​យុវជន​ម្នាក់ ករណីទន្រ្ទានដីព្រៃរបស់រដ្ឋ​នៅ​ខេត្តព្រះវិហារ

ក្នុងស្រុក15 ម៉ោង ago

បទល្មើស​ឆក់ត្រីពេញបឹងនៅស្រុក​គិរីវង់ លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ អត់ទៅបង្រ្កាប បែរជា​ទៅ​ចាប់ពងទា

ក្នុងស្រុក17 ម៉ោង ago

អាជ្ញាធរចាក់ខ្សាច់ថ្មី កែលម្អសោភ័ណ្ឌភាព​ឆ្នេរ​អូរឈើទាល

ក្នុងស្រុក17 ម៉ោង ago

តុលាការឃុំខ្លួន​យុវជន​ម្នាក់ ករណីទន្រ្ទានដីព្រៃរបស់រដ្ឋ​នៅ​ខេត្តព្រះវិហារ

ក្នុងស្រុក18 ម៉ោង ago

ថ្ងៃនេះ រកឃើញអ្នកពាក់ព័ន្ធព្រឹត្តិការណ៍​២០កុម្ភៈ ២៦នាក់វិជ្ជមានកូវីដ​១៩

ក្នុងស្រុក19 ម៉ោង ago

បុរស​មានវិជ្ជមានកូវីដ​១៩​នៅ​ទួលសង្កែ ធ្លាប់ទៅមង្គលការក្មួយនៅ​កំពង់ចាម, អាជ្ញាធរ​ខេត្ត​កំពង់ចាមអំពាវនាវ​អ្នកពាក់ព័ន្ធទៅ​ពិនិត្យ​សុខភាព និង​យក​សំណាក

ក្នុងស្រុក3 ថ្ងៃ ago

ក្រសួងមហាផ្ទៃ​សម្រេច​បណ្តេញនាយកសារព័ត៌មាន Angkor Today ចេញពី​កម្ពុជា

ក្នុងស្រុក3 ថ្ងៃ ago

ល្បីទៀតហើយ! លោក គឹម សារិទ្ធ មន្រ្តីជលផលជើងខ្លាំងនៅខេត្តតាកែវ ចុះ​ទៅ​ចាប់ពងទាប្រជាពលរដ្ឋ ហើយថា ជាបញ្ជាថ្នាក់លើ

ក្នុងស្រុក4 ថ្ងៃ ago

បិទសណ្ឋាគារ៥កន្លែងនៅខេត្តព្រះសីហនុ ក្រោយរកឃើញស្រ្តីជនជាតិចិន២នាក់ផ្ទុកកូវីដ-១៩

ក្នុងស្រុក5 ថ្ងៃ ago

អ្នកនាំពាក្យ​បញ្ជាក់ថា វីរុសដែលរកឃើញ​ក្នុងសត្វប្រចៀវ​នៅ​កម្ពុជា​កាលពីឆ្នាំ​២០១០ មិនមែនជា​វីរុស​កូវីដ​១៩ ទេ

ក្នុងស្រុក5 ថ្ងៃ ago

ជនបរទេសដែល​គេចវេះ និងមិនសហការធ្វើចត្តាឡីស័ក នឹង​ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា ហើយ​លែង​ឲ្យ​ចូលវិញ