Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្ដេច ទៀ បាញ់ ណែនាំឲ្យ​វេជ្ជបណ្ឌិតម្នាក់ដែលបង្រៀនការចាក់វ៉ាក់សាំង និងអ្នកដែលពាក់ព័ន្ធធ្វើចត្តាឡីស័ក

ភ្នំពេញ – សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិបានណែនាំឱ្យវេជ្ជបណ្ឌិតម្នាក់ដែលបង្រៀនការចាក់វ៉ាក់ សាំងនិងក្រុមគ្រូពេទ្យដែលពាក់ព័ន្ធ ទៅធ្វើចត្តាឡីស័កនិងពិនិត្យយកសំណាក ក្រោយសង្ស័យឆ្លងជំងឺកូវីដ-១៩ ដើម្បីការពារកុំឱ្យមានការរីករាលដាលកាន់តែខ្លាំងឡើង។

សម្ដេច ទៀ បាញ់ បានមានប្រសាសន៍ថា ការងារបន្ទាន់មុនបង្អស់គឺយកវេជ្ជបណ្ឌិត ដែល បង្រៀនចាក់វ៉ាក់សាំងមកធ្វើចត្តាឡីស័ក ត្រួតពិនិត្យយកសំណាក ភ្លាមៗ ហើយត្រូវផ្អាកទីកន្លែងទាំងអស់ ដែលវេជ្ជបណ្ឌិតនោះទៅបង្រៀន ដោយឡែកកន្លែងផ្សេងៗទៀត មិនជាប់ពាក់ព័ន្ធ ត្រូវដំណើរការជាធម្មតា។

 «ឥឡូវគឺមានបញ្ហាធំបំផុតដែលគាត់ទៅបង្រៀន ក្រុមគ្រូពេទ្យដែលត្រូវចាក់វ៉ាក់សាំងដែល មានខាងកាំភ្លើងធំ ខាងសាលាបច្ចេកទេសផង ហើយអ្នកដែលទៅរៀនទាំងប៉ុន្តែត្រូវដាក់ចត្តាឡីស័កទាំងអស់ ហើយ មុនទាំងអស់គឺយកវេជ្ជបណ្ឌិតម្នាក់ដែលបានបង្រៀនហើយគាត់ បើកគ្លីនិក គឺយកមកឃុំហើយត្រួតពិនិត្យយកសំណាកទៅពិនិត្យភ្លាម ប្រសិនបើគាត់ឆ្លងមែនទែនកុនមែនទែនហើយ គឺវេជ្ជបណ្ឌិតរបស់យើងទាំងអស់ គឺឥឡូវឱ្យផ្អាកទាំងអស់ ធ្វើចត្តាឡីស័កទាំងអស់ នៅកន្លែងកាំភ្លើងធំ វិទ្យាស្ថានតេជោបចេ្ចកទេស និងកន្លែងមួយចំនួនទៀត ដែលបានយកទៅរៀន សាលាត្មាតពងទាំងអស់ហ្នឹង គឺយកទៅដាក់ចត្តាឡីស័កទាំងអស់ ដើម្បីបន្ទាន់គឺយកគ្រូពេទ្យម្នាក់នេះ ដាក់ចត្តាឡីស័កហើយយកសំណាកទៅពិនិត្យភ្លាមហើយពិនិត្យទៅយ៉ាងណាៗ ដើម្បីយើងមានវិធានការ តទៅទៀតឱ្យបានហ្មត់ចត់ គត់មត់បំផុត ព្រោះរឿងនេះជារឿងធំណាស់ »

ប្រភព៖ ក្រសួងព័ត៌មាន

Advertisement
Advertisement