Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

ព្រះសីហនុ៖ កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀនដោយខុសច្បាប់ នៅក្នុងភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ណុប រិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ ទីលំនៅភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១៦កញ្ចប់តូច និងទូរសព្ទ័ចំនួន ០២ គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកំពុងចាត់តាមនិតិវិធីច្បាប់៕

ដោយ នាគសមុទ្រ

Advertisement
Advertisement