Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងសុខាភិបាលរៀបចំទីតាំងកោះពេជ្រ សម្រាប់​យកសំណាកជនជាតិចិន

ភ្នំពេញ – លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងសុខាភិបាលបានរៀបចំទីតាំងយកសំណាកមួយនៅសាលកោះពេជ្រ ហើយការរៀបចំទីតាំងនេះ គឺសម្រាប់សម្រួលដល់ជនជាតិចិនដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោកជំទាវ ក៏បានអំពាវនាវ ដែលអ្នកពាក់ព័ន្ធដែលមានការសង្ស័យថា បានប៉ះពាល់ ដោយប្រយោល ឬសង្ស័យបានជួបប្រាស្រ័យ ជាមួយករណីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ អាចអញ្ជើញមកកោះពេជ្រដើម្បីយកសំណាក និងពិគ្រោះជាមួយគ្រូពេទ្យ៕

ប្រភព៖ ទទក

Advertisement
Advertisement