Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ រកឃើញវីរុស​កូវីដ១៩បម្លែងថ្មីចំនួន៣នាក់, ក្រសួងថា វីរុស​បម្លែងថ្មីមានសភាពកាចសាហាវ និង​ឆ្លងលឿនជាងធម្មតា

ករណីឆ្លងក្នុងសហគមន៍ គេបានរកឃើញកូវីដ១៩បម្លែងថ្មីចំនួន៣ករណី

ភ្នំពេញ – ក្នុងសេចក្តីប្រកាសព័ត៌មាននៅព្រឹកមិញនេះ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា គេបានរកឃើញវីរុស​កូវីដ​១៩បម្លែងថ្មី នៅ​លើអ្នកជំងឺ៣នាក់ ក្នុងនោះម្នាក់មានអាសយដ្ឋាន​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និង​ពីរនាក់ទៀតជាអ្នក​នៅ​ក្លឹបកំសាន្ត N8។

ក្រសួងបានបញ្ជាក់ថា វីរុស​កូវីដ​១៩បម្លែងថ្មីនេះ ការចម្លងរបស់វា​មាន​សភាពកាចសាហាវ និង​លឿនជាងធម្មតា ហើយករណីឆ្លងលឿនបែបនេះ នឹង​មាន​លទ្ធភាព​អាចបន្ត​ឆ្លង​នៅ​ក្នុង​សហគមន៍ ប្រសិនបើ​ប្រជាពលរដ្ឋយើង មិន​បាន​យកចិត្ត​ទុកដាក់​បន្ត​អនុវត្ត​ន៍​វិធានការណ៍​សុខាភិបាល ដែលក្រសួងក៏ធ្លាប់​បាន​ចេញ​សេចក្តីណែនាំ​ក្រើន​រំលឹក អំពាវនាវ​ជា​រឿយៗ​ដែរ។

ជាមួយ​គ្នានេះ ក្រសួងសុខាភិបាលក៏​សូម​ធ្វើការ​ក្រើន​រំលឹក និង​អំពាវសារជាថ្មី ជូនដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ បន្ត​ចូល​រួម​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូវីដ​១៩​នៅ​ក្នុង​សហគមន៍យើង ដោយ​ក្នុងនោះបងប្អូនប្រជាពលរដ្ឋ​ទាំងអស់​នៅទូទាំងប្រទេស និងជាពិសេស​អ្នក​រស់​នៅ​ក្នុង​រាជធានីភ្នំពេញ និង​ខេត្ត​កណ្តាល ត្រូវ​ប្រកាន់​យកនូវ​ការ​ប្រុងប្រយ័ត្ន​ខ្លួនជាប់ជានិច្ច គ្រប់គ្រង​ក្រុមគ្រួសារឲ្យបានល្អ សហការសាមគ្គីភាពគ្នា ជួយ​គ្នា​ទៅវិញ​ទៅមក ព្រមទាំងចូលរួម​អនុវត្តន៍​ដោយ​ម៉ឺងម៉ាត់​នូវ​វិធានការ​សុខាភិបាល៕

Advertisement
Advertisement