Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួន​មុខសញ្ញាជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​២នាក់​នៅ​ស្រុកព្រៃកប្បាស

តាកែវ – ជនសង្ស័យពាក់ព័ន្ធនឹង​ករណីជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន២នាក់ ត្រូវ​បាន​សមត្ថកិច្ច​ស្រុកព្រៃកប្បាស​ធ្វើការ​ចាប់ខ្លួនកាលពីវេលាម៉ោងប្រមាណជាង​១១យប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុចមាត់ស្ទឹង​ត្រើយ​ខាង​កើត ក្នុង​ភូមិ​កំពង់សាម៉ ឃុំ​កំពង់រាប ស្រុកព្រៃកប្បាស ខេត្ត​តាកែវ។

ជនសង្ស័យទាំង​២នាក់នេះ ត្រូវ​បាន​បញ្ជាក់ថា មានឈ្មោះ ឈីវ ឌី ភេទប្រុស អាយុ​៤១ឆ្នាំ រស់​នៅ​ភូមិ​កំពង់សាម៉ ឃុំ​កំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាមុខសញ្ញាជួញដូរ និង​ម្នាក់ទៀតមានឈ្មោះ ធី បញ្ញា ភេទប្រុស អាយុ​៣០ឆ្នាំ រស់​នៅ​ភូមិ​ព្រែកថ្មី ឃុំព្រែកថ្មី ស្រុក​កោះធំ ខេត្ត​កណ្តាល ជា​មុខ​សញ្ញា​ប្រើប្រាស់។

ក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ច​ក៏​បាន​ដកហូតវត្ថុតាងមួយ​ចំនួនរួមមាន៖ ម្សៅក្រាមសង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់, ម៉ូតូ២គ្រឿង, ទូរស័ព្ទ២គ្រឿង និង​វត្ថុប្រើប្រាស់គ្រឿងញៀន​មួយ​ចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវ​កម្លាំង​អធិការដ្ឋាននគរបាល​ស្រុកព្រែកប្បាសធ្វើការ​សាកសួរ និង​កសាងសំណើងរឿងតាមនីតិវិធី៕

Advertisement
Advertisement