Connect with us

សេដ្ឋកិច្ច

បន្តិចទៀត តំបន់ជ្រៃធំ នៃស្រុកកោះធំ នឹងក្លាយជាទីក្រុងថ្មីមួយទៀតរបស់ខេត្តកណ្តាល

Published

on

កណ្តាល – អាជ្ញាធរខេត្តកណ្តាល គ្រោងស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាលកម្ពុជាក្នុងពេលឆាប់ៗនេះ ដើម្បីប្រែក្លាយទីប្រជុំជនជ្រៃធំ នៃស្រុកកោះធំឲ្យ​ក្លាយជាទីក្រុងថ្មីមួយ នៅខេត្តកណ្តាល ដែលវា​ក៏​នឹង​រួមចំណែកក្នុងការប្រែក្លាយតំបន់ព្រំដែនឲ្យ​ក្លាយជាព្រំដែនសន្តិភាព។

គួរ​បញ្ជាក់ដែរថា បច្ចុប្បន្ននេះ​តំបន់​ជ្រៃធំ​ កំពុងតែកែប្រែ​មុខមាត់​ក្នុងនាម​ជា​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ កម្ពុជា​ – វៀតណាម​ ​ក្លាយ​ទៅ​មណ្ឌល​ពាណិជ្ជកម្ម​យ៉ាង​សំខាន់​ ក្នុង​ការដោះដូរ​ទំនិញ​ និង​ជា​បេះដូង​យ៉ាង​សំខាន់​របស់​ខេត្ត​កណ្តាលទាំងមូលផងដែរ។ ក្នុងនោះសំណង់ធំៗ ក៏​ត្រូវ​ឃើញ​សាងសង់​ក្រោម​ការ​វិនិយោគពីអ្នកជំនួញទាំងក្នុងស្រុក និង​ក្រៅស្រុក។

ជាមួយគ្នា​នេះ បើ​តាម​ក្រុមហ៊ុនអចលនទ្រព្យ​បាន​បញ្ជាក់ថា បច្ចុប្បន្ន​នេះ​ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​ជ្រៃធំ​ ជាពិសេស​នៅ​ជិត​ច្រកព្រំដែន​ តម្លៃ​ដី​ និង​អចលនទ្រព្យ​នានា​កើនឡើង​ថ្លៃ​ស្ទើរ​មិន​គួរឲ្យ​ជឿ​ ហើយ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏​មានការ​រីក​លូតលាស់​ និង​អភិវឌ្ឍ​គួរឲ្យ​កត់សម្គាល់​។ ហើយហេតុផល​ដែល​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​ នៅ​តំបន់​នេះ​កើនឡើង​ខ្លាំង​ ក៏​ព្រោះតែ​តំបន់​ច្រក​ជ្រៃធំ​មានការ​អភិវឌ្ឍ​លឿន​ ដែល​វា​ក្រៅពី​ជា​ច្រកចេញ​ចូល​ និង​ដឹកជញ្ជូន​នូវ​ទំនិញ​រវាង​កម្ពុជា​ -វៀតណាម​ វា​ក៏​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ផង​ដែរ​ ជាពិសេស​ជនជាតិ​ចិន​ និង​ម៉ាឡេស៊ី​ ដែល​ភាគច្រើន​ពួកគេ​ផ្តោត​សំខាន់​ លើ​ការ​វិនិយោគ​ផ្នែក​វិស័យ​សំណង់​៕

Advertisement
ក្នុងស្រុក13 ម៉ោង ago

ពីថ្ងៃទី១៤-២០ មេសា កម្ពុជា​អាច​នឹង​មាន​ភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតខ្សោយ ទៅបង្គួរ

ក្នុងស្រុក6 ថ្ងៃ ago

នាវា​ចម្បាំង​​ដែល​លិច​ក្នុង​ទន្លេ​មេគង្គ​នៅ​ស្រុក​ស្រីសន្ធរ​ កាលពីសម័យ​សង្រ្គាម ត្រូវ​​ស្រង់​ចេញ​ពី​ទឹកហើយ

ក្នុងស្រុក2 សប្ដាហ៍ ago

រដ្ឋបាលរាជធានីភ្នំពេញ​ផ្អាកការធ្វើដំណើរ និង​​អាជីវកម្ម​ពេលយប់ ចាប់ពីម៉ោង៨យប់ ដល់​ម៉ោង​៥ភ្លឺ រយៈពេល​២សប្តាហ៍

ក្នុងស្រុក2 សប្ដាហ៍ ago

មនុស្សជាង៧០ម៉ឺននាក់ នឹង​ទទួល​បានការចាក់វ៉ាក់សាំងកូវីដ​១៩ ដែល​ផ្តើម​ពីថ្ងៃទី១ ខែមេសា

សេដ្ឋកិច្ច3 សប្ដាហ៍ ago

អ្នកសេដ្ឋកិច្ចរំពឹងថា សេដ្ឋកិច្ចកម្ពុជា​នឹង​ងើបឡើងវិញ ក្រោយ​ពលរដ្ឋ​ទាំងអស់ទទួលបានការចាក់វ៉ាក់សាំង