Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេចតេជោបញ្ជាឲ្យ​អាជ្ញាធរជាប់ព្រំដែន លុបចោលបំរាម​មិន​ឲ្យ​ពលរដ្ឋខ្មែរនាំទំនិញទៅប្រទេសជិតខាង

ភ្នំពេញ – ក្នុងសារជាសំឡេង​តាម​ប្រព័ន្ធតេឡេក្រាម​នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន​ប្រាប់​ទៅ​ដល់​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ពិសេស​អាជ្ញាធរ​ជាប់ព្រំដែន ឲ្យ​ដកបំរាម​ដែលហាម​​មិន​ឲ្យ​អាជីវករ ឬពលរដ្ឋខ្មែរ​នាំ​ទំនិញ ក៏​ដូចជា​កសិផល​ទៅ​កាន់ប្រទេសជិត ព្រោះតែ​បារម្ភ​ពី​ការ​ចម្លង​វីរុស​កូវីដ​១៩នោះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

សម្តេចតេជោបាន​លើក​ឡើងថា កន្លងមក​យើងឲ្យ​មាន​ការ​ពង្រឹង​លើ​ការ​ចេញ​ចូលរបស់ប្រជាពលរដ្ឋ ពិសេស​ពង្រឹងលើការ​ធ្វើចត្តាឡីស័ក ប៉ុន្តែ​ការ​រកស៊ី​នាំ​ទំនិញ​ចេញចូល គឺ​នៅ​តែធ្វើធម្មតា, សម្តេចថា សម្តេច​ទើប​ទទួលបានដំណឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដាក់បទបញ្ជាទៅតាម​ខេត្ត​ជាប់ព្រំដែន ពិសេស​នៅ​ច្រកប៉ៃលិន ដោយ​មិន​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដឹកកសិផល​ទៅ​កាន់​ប្រទេស​ថៃដូចពីមុន​នោះទេ តែបែរជារថយន្តថៃអាចចូលមក​ក្នុង​ប្រទេស​យើងបាន។ ប្រសិនបើដូច្នេះ សម្តេចតេជោ​ស្នើ​ដល់​ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដកនូវ​បទបញ្ជានេះ​ចេញវិញ ដើម្បីសម្រួល​ឲ្យ​ប្រជាពលរដ្ឋនៅតាមព្រំដែនរកស៊ីធម្មតា ព្រោះថា ខែនេះ​ គឺជា​ខែប្រមូលផល ដែល​អាជ្ញាធរ​គួរ​ខិតខំ​ឲ្យ​ប្រជាជន​អាច​នាំ​ចេញ​បាន​កាន់តែច្រើនកាន់តែល្អ ដោយ​មិន​អាច​ឲ្យ​ខាងថៃ​ចូល​មកដឹកទំនិញក្នុងប្រទេសយើងបាន តែបែរជាហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដឹកទំនិញចេញទៅប្រទេសថៃ។

ជាមួយ​គ្នា​នេះដែរ សម្តេចតេជោ​ក៏​បានធ្វើស្តីបន្ទោស​ចំពោះស្ថាប័នពាក់ព័ន្ធ ដែល​មិន​បាន​រាយ​ការណ៍​ជូន​សម្តេច មុន​នឹង​ដាក់ចេញ​នូវ​វិធានការណ៍អ្វីមួយ តួយ៉ាងដូចជាក្រសួងកសិកម្ម​នាពេល​កន្លងមក ដែលបានហាម​ការ​នាំចូលត្រីពីប្រទេស​វៀតណាម វា​បានខុស​ទៅ​នឹង​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ដែល​កម្ពុជា​មាននាពេលកន្លងមក៕

ស្តាប់សារសំឡេង៖

 

Advertisement
Advertisement