Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ច​នាំខ្លួន​និពន្ធនាយក​កាសែតអង្គរធូដេ មកសួរនាំរឿងផ្សាយ​ព័ត៌មានថា មានការលក់វ៉ាក់សាំងកូវីដ​១៩ជាជំនួយរបស់ចិន

និពន្ធនាយកកាសែតអង្គរធូដេ

សៀមរាប – នៅ​ល្ងាចថ្ងៃនេះ (២៤ កុម្ភៈ) សមត្ថកិច្ចខេត្តសៀមរាប ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះទៅចំនុចផ្ទះវីឡាជួលមួយ​កន្លែងស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដើម្បី​នាំខ្លួនជនជាតិចិន ម្នាក់ឈ្មោះ SHEN KAIDONG ភេទប្រុសអាយុ៥២ឆ្នាំ មុខរបរជានិពន្ធនាយក កាសែតអង្គរធូដេ មកសាកសួរពាក់ព័ន្ធនឹងករណីផ្សព្វផ្សាយពត៌មាននៅលើគណនី វីឆាត ឈ្មោះអង្គរធូដេ ដែលមានខ្លឹមសារថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវចំណាយថវិការចំនួន១២០ដុល្លារ។

និពន្ធនាយកកាសែតអង្គរធូដេ

គួរ​បញ្ជាក់ដែរថា ពាក់ព័ន្ធនឹងព័ត៌មានពីការលក់វ៉ាក់សាំងនេះ នៅថ្ងៃនេះដែរក្រសួងសុខាភិបាលកម្ពុជា បានប្រកាសច្រានចោលទាំងស្រុង ដោយថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិននៅកម្ពុជា គឺបាននិងកំពុងចាក់ទៅលើក្រុមមនុស្សអាទិភាព ដែលក្រសួងសុខាភិបាលប្រកាសប៉ុណ្ណោះ ។

«យើងមិនមានឱ្យអ្នកដែលទៅចាក់បង់ប្រាក់នោះទេ ហើយបច្ចុប្បន្ននេះយើងអត់មានវ៉ាក់សាំងណាដែលចាក់ឱ្យក្នុងតម្លៃហ្នឹង (១២០ដុល្លារ)ដែរ ពីព្រោះវ៉ាក់សាំងយើងមានកម្រិត ហើយយើងសុទ្ធតែកំណត់មុខសញ្ញាសម្រាប់ក្រុមមនុស្សដែលត្រូវមកចាក់ ហើយយើងមានបញ្ជីឈ្មោះអ្នកចាក់ត្រឹមត្រូវ»។

សូមបញ្ជាក់ថា ប្រទេស​ចិន​បាន​ជំនួយ​វ៉ាក់សាំង​កូវីដ​១៩ មក​ដល់ប្រទេស​កម្ពុជា​ចំនួន​១លាន​ដូស ហើយ​កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅ វ៉ាក់សាំង​ចំនួន​៦០ម៉ឺនដូស​ត្រូវ​បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា ហើយ​ក៏​បានធ្វើការ​បែងចែក​ចាក់ទៅ​ដល់​អ្នក​ដែលមានអាទិភាព ពោល​គឺអ្នក​ដែលនៅជួរមុខ​ប្រឈម​នឹង​ការឆ្លង​មុនគេ៕

Advertisement
Advertisement