Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនជាតិចិន-វៀតណាមវិជ្ជមានកូវីដ១៩ ចំនួន១៥នាក់ដែលក្រសួងតាមរក ឥឡូវឃើញ១២នាក់ហើយ នៅសល់ ៣នាក់ទៀតមិនទាន់រកឃើញ

ក្រុមគ្រូពេទ្យធ្វើតេស្តកូវីដ១៩

ភ្នំពេញ – កាលពីថ្ងៃម្សិលមិញ ក្រសួងសុខាភិបាល​កម្ពុជាបាន​បញ្ជាក់ថា មានជនជាតិចិន-វៀតណាម ចំនួន​១៥នាក់​ត្រូវ​រកឃើញ​វិជ្ជមានកូវីដ​១៩ តែលទ្ធផល​ចេញនៅទាបភ្លឺ ធ្វើឲ្យ​ក្រសួងពិបាកប្រមូលពួកគេ។

ក្រុមគ្រូពេទ្យធ្វើតេស្តកូវីដ១៩

យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី២៥ កុម្ភៈ នេះ ក្រសួងបានបញ្ជាក់ថា អ្នកជំងឺទាំង​១៥នាក់នោះ ក្រុមការងារបានទទួលយកពួកគាត់​មក​ដាក់​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋរួចរាល់ហើយ លើកលែងតែមនុស្ស​ចំនួន ៣នាក់ ដែល​ក្រុមការងារ​កំពុង​តាមរក។

សូម​បញ្ជាក់ថា មនុស្សទាំង១៥នាក់នោះ គឺមានជនជាតិចិន ១៤នាក់ និង​ជនជាតិវៀតណាម ១នាក់ ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ៕

Advertisement
Advertisement