Connect with us

Hi, what are you looking for?

ក្នុងស្រុក

ល្បីទៀតហើយ! លោក គឹម សារិទ្ធ មន្រ្តីជលផលជើងខ្លាំងនៅខេត្តតាកែវ ចុះ​ទៅ​ចាប់ពងទាប្រជាពលរដ្ឋ ហើយថា ជាបញ្ជាថ្នាក់លើ

តាកែវ – ក្រោយពីល្បីល្បាញ​រឿង​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​ ដោយសំណុំរឿងនេះ​មិន​ទាន់​ផុតពីដៃតុលាការ​ផងនោះ ​​​ពេលនេះ លោក គឹម សារិទ្ធ ហៅមាន ដែលមានតួនាទីជា នាយរងអធិការកិច្ចចតុមុខ បាន​ល្បីល្បាញរឿងមួយ​ទៀត​ហើយ ក្រោយ​ពី​រូបលោកដែល​ជា​មន្រ្តីជលផល បែរជា​ទៅ​ចាប់​រ៉ឺម៉កដឹកពងទារបស់ប្រជាពលរដ្ឋ ដែលទំនងជាចង់ជំរិតទារលុយ ហើយថា ជា​បញ្ជា​របស់ថ្នាក់​លើ។

លោក គឹម សារិទ្ធ មន្រ្តីជលផល

តាមមន្រ្តីសមត្ថកិច្ចនិយាយថា ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ស្រុក​គិរីវង់ ដោយ​លោក គឹម សារិទ្ធ ដែលជាមន្រ្តីជលផល និង​បក្ខ​ពួក​ម្នាក់ទៀត​ដែល​ទំនងជា​ស្រវឹង បានចុះ​ទៅ​ឃាត់​រ៉ឺម៉ក​ដឹកពងទារបស់ប្រជាពលរដ្ឋ ហើយ​ទំនង​ជា​ទារលុយ​មិន​បាន ក៏​បាន​នាំ​រ៉ឺម៉ក​នោះ​ទៅ​កាន់អធិការដ្ឋាននគរបាល​ស្រុក​គិរីវង់ដើម្បីឲ្យ​សមត្ថកិច្ច​ធ្វើ​កំណត់, តែដោយ​សមត្ថកិច្ច​មិន​ដឹងធ្វើ​កំណត់ហេតុ​យ៉ាង​ម៉េច ព្រោះ​គ្មានកំហុសអ្វីផងនោះ ធ្វើ​ឲ្យ​លោក​ គឹម សារិទ្ធ ខឹង ក៏​បាន​ទូរស័ព្ទហៅ​បក្ខពួក​ជាមន្រ្តីជលផល១ឡានពីខេត្តតាកែវ​មក​ទាំងយប់។

មន្រ្តីជលផលបញ្ជូនពីខេត្តតាកែវ ដើម្បីចាប់រ៉ឺម៉កពងទា

ករណីនេះ គេមានការងឿងឆ្ងល់ថា ហេតុអ្វី​លោក គឹម សារិទ្ធ ដែលជា​មន្រ្តីជលផល បែរជា​មក​ចាប់ពងទា ដែលជា​សមត្ថកិច្ច​របស់បសុពេទ្យ​ទៅវិញ? ហើយ​បានប្រើពាក្យថា នេះ​គឺជា​បញ្ជា​របស់​ថ្នាក់​លើ។

ចំពោះករណីនេះ លោក សៅ កុសល នាយខណ្ឌរដ្ឋបាល​ជលផល​ខេត្ត​តាកែវ​ បានថ្លែងនៅព្រឹកមិញនេះថា លោកកំពុងតែប្រជុំ​ជាមួយ​លោក​អភិបាលខេត្តតាកែវដើម្បីពិភាក្សា​ពីសំណុំរឿងនេះហើយ ថាតើហេតុអ្វី​បានជា​មន្រ្តីជលផល ទៅឃាត់រ៉ឺម៉ក​ដឹកបងទារបស់ប្រជាពលរដ្ឋ?

រ៉ឺម៉កដឹកពងទា

យ៉ាងណាក៏ដោយ បើ​យោង​តាម​សារ​ជា​សំឡេង​របស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ ទៅ​កាន់​អភិបាលខេត្ត​ជាប់ព្រំដែនប្រទេស​ជិត​ខាង​កាលពីថ្ងៃទី២៤ ខែកុម្ភៈ សម្តេចតេជោ​នាយករដ្ឋមន្រ្តី ក៏​បានស្នើ​រដល់អាជ្ញាធរ​ឲ្យ​ជួយ​សម្រួល​ដល់​ការ​រក​ទទួលទានរបស់បងប្អូនប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន ក្នុងនោះ​ជា​ការ​កត់សម្គាល់ សម្តេចក៏​បានធ្វើការ​ស្តីបន្ទោស​ចំពោះស្ថាប័នមួយចំនួនផងដែរ ​ចំពោះការ​ចេញវិធានការហាមឃាត់​មិន​ឲ្យ​មានការនាំចូលផលិតផល​មួយ​ចំនួនពីប្រទេស​ជិត​ខាងដូចជា​ត្រីជាដើម ដែល​វា​បាន​ខុស​ទៅនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម៕

Advertisement
Advertisement